កម្លាំង​គណៈកម្មការ​ខណ្ឌ​មានជ័យ​ ឆ្មក់​បង្រ្កាប​ទីតាំង​ឡូតូ​មួយ​កន្លែង​នៅខណ្ឌមានជ័យ

ចែករំលែក៖

​ ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជារ​ឯកភាព​ខណ្ឌ​មានជ័យ​ ចុះបង្រ្កាបទីតាំងបើកល្បែងឡូតូ​លួច​លាក់​ មួយ​មួយកន្លែងដកហូតវត្ថុ​តាំង​មួយ​ចំនួន​ ។
​​ប្រតិបត្តិការនេះបានធ្វើឡេីងកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

​​ការចុះបង្ក្រាបនេះដោយមានការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបញ្ជាឲ្យលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ នាយប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្យូទ័រចំនួន ២គ្រឿង
-ម៉ាសុីនព្រីនតូច ២គ្រឿង
​ សម្ភារៈពាក់ព័ន្ធនឹងល្បែងឡូតូខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ចំណែកមនុស្សបានរត់ប្រសាចគេចខ្លួនបាត់អស់ ។
​ករណី​នេះ​ផងដែរ​ កម្លាំង​អាជ្ញាធរ​បាន​ធ្វើ​កំណត់​ហេតុកិច្ចសន្យាជាមួយម្ចាស់ទីតាំងបញ្ឈប់ការជួលបេីកល្បែងបន្តទៀតបេីករណីថ្ងៃក្រោយមានបេីក និងទទួលខុសត្រូវចំពោះផ្លូវចំពោះផ្លូវច្បាប់ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print