សមត្ថកិច្ច នគរបាលស្រុកស្វាយជ្រំ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច ក្នុងស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច ក្នុងស្រុកស្វាយជ្រំ។

យោងតាមលោក សោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនៅព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤នេះថា ដោយមានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  បានចាត់តាំងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ  គឹម សុខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ រូបលោក អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង  ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ប្រុស ។

ប្រភពបន្តថា ជនសង្ស័យខាងលើគឺ ធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ផងដែរ។

បច្ចុប្បន្ន: ជនសង្ស័យត្រូវបានបញ្ជូនទៅដាក់ឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តរួចហើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print