ប្រទះឃេីញសពមន្រ្ដីយោធាម្នាក់បានអណ្ដែតទឹកទន្លេជាប់ច្រាំងកំប្លោក សង្កាត់ចតុមុខ ហើមស្អុយ

ចែករំលែក៖

ភ្នំពេញ ៖ មានការប្រទះឃើញសពមន្រ្ដីយោធាម្នាក់ បានអណ្តែតហើមស្អុយ នៅជាប់ច្រាំងកំប្លោក ក្រោយសណ្ឋារគារកាំប៊ូឌីយ៉ាណា​ ដោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ នឹង ៣០នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទន្លេចតុមុខ ក្តោយសណ្ឋារគារ កាំប៊ូឌីយ៉ាណា ក្នុងភូមិ០២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះឈ្មោះ ជុំ វណ្ណី អាយុ ៤៤ ឆ្នាំ មុខរបរ មន្រ្តីយោធា ស្រុកកំណើត ភូមិព្រែកស្លឹក ស្រុកត្រាំង ខេត្តតាកែវ ។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ភិនភាគសព មានកម្ពស់ ០១ម៉ែត្រ ៧០ សង់ទីម៉ែត្រ ពាក់អាវកីឡាដៃខ្លី ពណ៍ក្រហមលាយខៀវ នឹងស្លៀកខោជើងវែង ពណ៍ត្រេអុី (ខោយោធា) ។

យោងតាមប្រភពព័ត៍មានពីបុរសម្នាក់ បានអោយដឹងថាមុនពេលកើតទ្បើងរូបគាត់ បានកាយកំប្លោកចេញពីទីតាំងលើពីព្រោះកន្លែងរបស់គាត់មានកម្មវិធី ស្រាប់តែកំពុងកាយៗក៏ស្រាប់តែប្រទះឃើញសាកសពបុរសខាងលើ រូបគាត់បានទៅប្រាប់មេរបស់គាត់បានរាយការណ៍ជូនសមត្ថកិច្ចបានចុះមកទីតាំងខាងលើតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការរាយការណ៍ទៅមន្រ្តីជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើការត្រួតពិនិត្យ ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសាច់ញា្ញត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តទួល ។

...

គួរបញ្ជាក់ផងដែរថា សពរងគ្រោះបានលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤ ដោយបន្សល់បណ្តាំមួយសន្លឹកផ្តាំទៅកាន់ក្រុមគ្រួសារ នឹងសុំទោសទៅកាន់ឪពុកម្តាយ រួចក៏បានបញ្ចប់ជីវិត ។ រហូតមកដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ ក៏ប្រទះឃើញសពអណ្ដែតទន្លេនៅច្រាំងកំប្លោក ក្រោយសណ្ឋារគារកាំប៊ូឌីយ៉ាណាតែម្តង ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print