ព្យុះព្រិលខ្លាំងបានបោកបក់ក្នុងតំបន់ជាច្រើននៅទឹកដីអាមេរិក

ចែករំលែក៖

ព្យុះព្រិលដែលមានឥទ្ធិពលលើបឹងដ៏ធំមួយបានបណ្តាលឱ្យព្រិលនិងទឹកកកគ្របដណ្តប់តំបន់ជាច្រើននៅក្នុងសហរដ្ឋអាមេរិក ជាពិសេសតំបន់ Great Lakes នៅចុងសប្តាហ៍។ ព្រិល និងទឹកកកបានគ្របដណ្តប់មនុស្សក្នុងអំឡុងពេលបុណ្យ Thanksgiving ដែលប៉ះពាល់ដល់ការធ្វើដំណើរនិងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សយ៉ាងខ្លាំង។ តំបន់ភាគខាងជើងនៃបឹង Ontario បានកត់ត្រាព្រិលធ្លាក់រហូតដល់ 1.22 ម៉ែត្រ។

ផ្លូវសំខាន់ៗជាច្រើនត្រូវបានបិទទាំងស្រុង។ ប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរ រដ្ឋ New York និង Pennsylvania បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន។ អាជ្ញាធរខិតខំដោះស្រាយបញ្ហាទាក់ទងនឹងចរាចរណ៍ អគ្គិសនី ទឹក និងសុវត្ថិភាពសាធារណៈ។
នៅរដ្ឋ Pennsylvania សាលាក្រុង Erie បានសម្រេចចិត្តបិទនៅថ្ងៃទី 2 និងទី 3 ខែធ្នូ ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន នៅពេលដែលទីក្រុងបានរងការធ្លាក់ព្រិលខ្លាំងរហូតដល់ 61 សង់ទីម៉ែត្រ។ ស្ថានភាពស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងរដ្ឋ Michigan តំបន់ក្បែរបឹង Superior ក៏ប្រឈមការធ្លាក់ព្រិលផងដែរ។
កន្លែងជាច្រើនបានកត់ត្រាការធ្លាក់ព្រិលរហូតដល់ 60 សង់ទីម៉ែត្រ ដែលបង្កឱ្យមានការលំបាកជាច្រើនសម្រាប់ចរាចរណ៍ និងសកម្មភាពរបស់ប្រជាជន។ តំបន់ Great Lakes ត្រូវបានគេព្យាករថានឹងបន្តជួបប្រទះនឹងការធ្លាក់ព្រិលខ្លាំង និងខ្យល់បក់ខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕ ដោយធីរីណា

...

រូបថត​: NYT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print