ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ដូច្នេះ មិនត្រូវបើកបរហួសល្បឿនកំណត់!ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ៥លើក បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៥លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៣នាក់)។
ជាមួយគ្នានោះ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ៣នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ២នាក់), ងងុយ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)៕ដោយ៖តារា