ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងបុគ្គលិក ប្រញាប់ប្រញាល់រាយការណ៍មកសមត្ថកិច្ច មូលដ្ឋាន ទាំងថ្ងៃរសៀល ខណៈឆេះ អគារD5 ជាន់ទី6 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺសផាក ក្នុងក្រុងបាវិត មិនទាន់ដឹងមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំនុចអគារD5 ជាន់ទី6 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺសផាក ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាម សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍មកសមត្ថកិច្ចថា
មានករណីអគ្គីភ័យឆេះ អគារD5 ជាន់ទី6 ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺសផាក
ភ្លាមនោះៗ កម្លាំងសមត្ថកិច្ចនគរបាលក្រុង កងរាជអាវុធហត្ថហត្ថក្រុងបាវិត បានធ្វើការមកអន្តរាគមន៏ យករថយន្តជួយបាញ់ទឹកពន្លត់។
ប្រភពបន្តថា ចំពោះ រថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ដែលមកអន្តរាគមន៍មាន
រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងបាវិតចំនួន ០២គ្រឿង ប្រើ ប្រាស់ទឹកអស់ ០២ រថយន្ត ។
រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថក្រុងបាវិត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត រថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន ០២ គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនបាវិតដាយអឺមេនកាស៊ីណូ និងហូថែល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។
ប្រភពបន្ថែមថា ក្នុងហេតុការណ៍អគ្គីភ័យនេះដែរ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភាះមួយចំនួនដូចជា តុ កៅអី និងសម្ភាៈប្រើប្រាស់នៅក្នុងបន្ទប់ បាយ ។
ចំពោះមូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ បន្តទៀត ដោយមិនទាន់ដឹងពីទំហំនៃការខូចខាតសម្ភារៈចំនួនទឹកប្រាក់នៅឡើយ។