អ្នកចិញ្ចឹមសត្វទា សប្បាយចិត្ត បន្ទាប់ពីពងទា មានទីផ្សារនិងមានតម្រូវការ​ខ្ពស់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង​ ៖ ​អ្នកចិញ្ចឹមសត្វទា សប្បាយចិត្ត បន្ទាប់ពីពងទា មានទីផ្សារនិងមានតម្រូវការ​ខ្ពស់

នៅស្រុកស្វាយជ្រំ។

​យោងតាម បុរសម្នាក់ ជា​អ្នក​ចិញ្ចឹម​ទាបានប្រាប់អ្នកសារព័ត៌មានថា  ​ គាត់​រស់នៅ​ភូមិ ស្វាយ​ធំ​ឃុំ​ស្វាយ​ធំ ​ស្រុក​ស្វាយ​ជ្រំ​ បាន​ចិញ្ចឹមសត្វ​ទាយក​ពង​ចំនួន​១,៤០០​ក្បាល ដោយ​ចិញ្ចឹម​បន្លាស់​ទី រយៈពេល០៩​ខែ​មក​ហើយ ​គឺ​នៅ​ពេល​ណា​មាន​គេច្រូតស្រូវ ត្រូវ​ដឹក​ទា​តាម​រថយន្តយក​ទៅ​ឲ្យ​ទារើស​គួ​ស្រូវ​ជា​ចំណី​ស៊ី និង​ត្រូវ​រក​ស្រែ​ដែល​មានទឹក ឲ្យ​ទារក​ចំណី​ដូច​ជា​ត្រី​ក្តាម​ឬ​ខ្យង​ខ្ចៅ ជា​ចំណី ហើយ​នៅ​ពេល​ល្ងាច​ក៏​មាន​បន្ថែម​ចំណី​គ្រាប់​ផង​ដែរ​។

លោក​បន្ត​ថា ក្នុង​ទា​១,៤០០​ក្បាល​នេះ គឺ​បាន​ចាប់ផ្តើម​ពង ពី​អំឡុង​អាយុ៦​ខែ មក​០៩​ខែ ពង​ជា​មធ្យម​បាន​៦០០​ទៅ​៩០០​ពង ក្នុង​១​យប់ ដូច្នេះ​អាច​រក​ចំណូល​បាន​ល្អ​ប្រសើរ បើ​សត្វ​ទា មិន​មាន​ជំងឺ ​។ ​អ្នក​ចិញ្ចឹម​ទា បាន​លើក​ឡើង​នេះ ​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ​ធ្នូ​ ២០២៤ នៅ ភូមិ​ក្រសាំង​ជ្រំ ​ឃុំ​គ្រួ​ស ​ស្រុក​ស្វាយ​ជ្រំ​។

​ប្រភព​លើក​ឡើង​ថា ការ​ចិញ្ចឹម​ទាបាន​ជោគជ័យ គឺ​ត្រូវ​ចិញ្ចឹម​ប្រដេញ​គ្នា ជា​ពិសេស ​ពេល​សត្វ​ទា ពេញវ័យ​ពង​ចំ​ពេល​ខែ​ច្រូតស្រូវ​រដូវវស្សាសត្វ​ទា​សំបូរ​ចំណី យើង​គៀង​ឲ្យ​ទា​ចុះ​រកស៊ី​ចំណី​ធម្ម​ជាតិ សត្វ​ទា​ពង​ច្រើន មិន​ប្រើ​ចំណី​ទិញ​គេ​ច្រើន​គ្រាន់តែ​ឲ្យ​ចំណី​ស្រូវ កន្ទក់​ឬ​ចំណី​គ្រាប់​បន្តិចបន្តួច ប្រើប្រាស់​ថវិកា​តិចតួច បើ​រដូវប្រាំង មានការ​ពិបាក​រក​ចំណី​បន្តិច​គឺ​ត្រូវ​ដឹក​ទា​តាម​រថយន្ត​ដើរ​រក ស្រែប្រាំង​គេ​ទើបតែ​ច្រូត​ និង​រក​ស្រែ​ដែល​មានទឹក និង​ប្រឡាយ​ទឹក​សម្រាប់​ទារក​ចំណី​និង​ទឹក​ហែល​លេង​ផង ទើប​សុខភាព​ទា​ល្អ​និង​ពង បាន​៧០% ​ទៅ​៨០%​បើ​ឲ្យ​ចំណី​មិន​ដិត​ដល់​បង្ក​ឲ្យ​មាន​ជម្ងឺ​ងាប់​គឺ​ពិតជា​ខាត​ទុន​៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print