នៅឆ្នាំ ២០២៥ ប្រទេសបេឡារុស នឹងមានមីស៉ីលបាលិស្ទីគស៊េរីថ្មី Oreshnik

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ បាននិយាយថា ទីក្រុងមូស្គូអាចនឹងដាក់ពង្រាយ ប្រព័ន្ធមីស៉ីលបាលិស្ទីគកម្រិតរយៈចម្ងាយឆ្ងាយ និងមានល្បឿនលឿនជាងសំឡេង ហៅថា Oreshnik នៅក្នុងទឹកដីប្រទេសបេឡារុស នៅអំឡុង៦ខែចុងក្រោយ នៃឆ្នាំ២០២៥។

លោក ពូទីន បានលើកឡើងដូចខាងលើ ជាការឆ្លើយតបចំពោះសំណើមួយរបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ នៅទីក្រុងមីនស្កិ៍។ លោក ពូទីន បានបញ្ជាក់ថា បេឡារុសនឹងជាអ្នកកំណត់គោលដៅសម្រាប់មីស៉ីល Oreshnik ដែលដាក់ពង្រាយនៅលើទឹកដីរបស់ខ្លួន។ កាលពីខែវិច្ឆិកាកន្លងទៅ រុស្ស៉ីបានប្រើមីស៉ីល Oreshnik ដែលជាមីស៉ីលស៊េរីថ្មី វាយប្រហារលើទីក្រុងរបស់អ៊ុយក្រែន ខណៈលោក ពូទីន បានអះអាងថា វាគឺជាការធ្វើតេស្តមីស៉ីលនោះលើកដំបូង ក្នុងសមរភូមិជាក់ស្តែង។
ក្នុងថ្ងៃសុក្រដដែល លោក ពូទីន និងលោក Lukashenko ក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយ ស្តីពីការធានាសន្តិសុខដល់គ្នាទៅវិញទៅមកផងដែរ ហើយវាធ្វើឡើងក្នុងឱកាសខួប២៥ឆ្នាំ នៃការបង្កើតសម្ព័ន្ធភាពពិសេសមួយ រវាងអតីតសាធារណរដ្ឋសូវៀតទាំងពីរ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print