ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ៖ សូមមើលប្រវត្តិសាស្ត្រឡើងវិញថា តើប្រទេសមួយនេះធ្លាប់មានរឿងរ៉ាងអ្វីខ្លះពីអតីតកាល ហើយបានដើរមកដល់ពេលនេះដោយកត្តាអ្វី ? ។ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគ្មាននរណាម្នាក់មិនបានដឹងពីដំណើរនៃជាតិរបស់ខ្លួននោះទេ ទោះបីជាអ្នកកើតមិនទាន់ ក៏ដឹងតាមរយ:ប្រវត្តិសាស្ត្រដែរ ។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បន្តថា ៖ ចុះ បើយើងដឹងហើយ ហេតុអីក៏នៅតែមានអ្នកនយោបាយខ្លះ នៅព្យាយាមទាញឲ្យដើរថយក្រោយវិលត្រឡប់ទៅអតីតកាលវិញ ? ។ គួរឲ្យស្អប់ខ្ពើមបំផុត នៅពេលដែលអ្នកនយោបាយនោះ បានព្យាយាមដុតបំផ្លាញប្រទេសគ្រប់មធ្យោបាយ នាំប្រជាពលរដ្ឋមួយចំនួនឲ្យមានកំហុសផ្លូវច្បាប់ ហើយខ្លួនឯងនៅដេកស្រួលឯក្រៅប្រទេសនោះ ! ។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ៖ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោកសូមប្រឆាំងដាច់ខាតចំពោះគំនិតដ៏អាក្រក់បំផុតរបស់ទណ្ឌិតរូបនោះ និងសូមថ្កោលទោសដាច់អហង្ការចំពោះអំពើដ៏ថោកទាបបំផុតទាំងនោះ ដើម្បីចូលរួមថែរក្សានូវអ្វីដែលកម្ពុជាកំពុងមានបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ៕
ដោយ ៖ សិលា