សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាមគ្គីភាពនិងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្និបាតនាពេលនេះគឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាងនិងថែទាំងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅកម្ពុជា។

នៅក្នុងពិធីបើកសន្និបាតលើកទី២០របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិក ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សន្តិភាពពេញលេញរបស់កម្ពុជាទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេនៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅថ្ងៃទី២៩ធ្នូ ខាងមុខ គឺជាបង្គោលចរប្រវត្តិសាស្រ្តដ៏សំខាន់បំផុតដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍និងសាសនាតែងតែចងចាំ នោះគឺការសម្រេចបានជោគជ័យនៃនយោបាយឈ្នះឈ្នះដែលផ្តួចផ្តើមនិងដឹកនាំអនុវត្តន៍ដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សន្តិភាពពេញលេញរបស់កម្ពុជា ទើបតែមានអាយុកាលជិត២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានរយៈពេលវែងជាងគេ នៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈកាលយ៉ាងហោចណាស់៥០០ឆ្នាំចុងក្រោយនេះ»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់វេទិកាដែលមានមិត្តបរទេសចូលរួមដែរនោះថា ថ្ងៃទី២៩ ខែធ្នូខាងមុខនេះ ជាបង្គោលចរប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលប្រជាជនខ្មែរគ្រប់ជាតិសាសន៍ និងសាសនា តែងតែចងចាំគឺការសម្រចបានដោយជោគជ័យនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីរបស់កម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print