ខេត្តស្វាយរៀង:សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់មកតុលាការពាក់ព័ន្ធករណី ដកកាំបិតសាំម៉ូរ៉ៃ គម្រាមអុកឡុកប្រជាពលរដ្ឋ ដោយសារ មូលហេតុ បើករថយន្ត ទាក់នឹងខ្សែភ្លើងធ្លាក់មកដី នៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុង បានអោយដឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤នេះថាជនសង្ស័យមានឈ្មោះ ហេង តៃហ៊ុយ អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់បឹងកេងកងទី១ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រភពបន្តថា កាលពីនៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៤ មាន ប្រជាពលរដ្ឋរាយកាណ៍មកសមត្ថកិច្ច យើងថានៅចំណុចភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងថាមានរថយន្តមួយគ្រឿងម៉ាកHYUNDHI(បែនដឹកដី)ពាក់ស្លាកលេខភ.ព.3E-2412 ដោយជនសង្ស័យ
បានយកដាវសាំម៉ូរ៉ៃគម្រាមអុកឡុកប្រជាពលរដ្ឋ ខណៈពេលជនសង្ស័យ បើកឡានមកពីចាក់ដីវិញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបើករថយន្ត ទាក់នឹងខ្សែភ្លើងធ្លាក់មកដី។
ប្រភពបន្តថា ពេល ឃើញដូចនេះមានប្រជាពលរដ្ឋ៣ទៅ៤នាក់កាក់អោយរថយន្តឈប់ដើម្បីអោយមកជួយចងខ្សែភ្លើងឡើងវិញពេលនោះអ្នកបើករថយន្តបានប្រកែកគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ខណៈនោះជនសង្ស័យ ជា អ្នកបើកបរខឹងច្រឡោត ក៏បានទាញដាវសាំម៉ូរ៉ៃចេញពីក្នុងឡានរបស់ខ្លួនមកគម្រាបដេញកាប់ប្រជាពលរដ្ឋ រួចឡើងបើករថយន្តចេញទៅបាត់។
ប្រភពដដែលបន្តថា ក្រោយពីបានទទួលពត៍មានសមត្តកិច្ចបាន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងស្រាវជ្រាវ ក៏ឃើញរថយន្តដែលមានស្លាកលេខដូចខាងលើត្រឡប់មកវិញកន្លែងកើតហេតុវិញ ។
ពេលនោះសមត្តកិច្ច បានអោយម្ចាស់រថយន្តឈប់តែម្ចាស់រថយន្តឈ្មោះហេង តៃហ៊ុយ ពុំព្រមឈប់ព្យាយាម បើករត់គេច ពេលនោះសមត្តកិច្ចយើងបានសហកាណ៍ជាមួយកំលាំងចរាចរណ៍ស្រុកស្វាយទាបធ្វើកាឃាត់បាននឹងនាំខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការសួរនាំ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានឆ្លើយថាខ្លួនពិតជាបានដកកាំបិតសាំម៉ូរ៉ៃចេញពីក្នុងឡាន ដើម្បីគម្រាមអុកឡុកប្រជាពលរដ្ឋពិតប្រាកដមែន។
ក្រោយពីបានចម្លើយសារភាពរួច លោកអធិការបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហេង តៃហ៊ុយ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់។