អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពីបុរាណដល់បច្ចុប្បន្ន រាល់សកម្មភាព ដែល ប្រទេសចិន បាន ធ្វើ ទាំង កសិកម្ម ការនេសាទ ការប្រមាញ់ ការធ្វើ ពាណិជ្ជកម្ម គមនាគមន៍ និង អរិយធម៌ជាដើម សុទ្ធតែ ពាក់ព័ន្ធនឹង សមុទ្រ។
គេហទំព័រ «CCFR China state-controlled media » មនុស្សជាតិ និង សមុទ្រ មិនអាច កាត់ផ្ដាច់ចេញពីគ្នាបានឡើយ ។ ក្នុងកែវភ្នែក របស់លោក Xi Jinping មេដឹកនាំកំពូល ចិន សមុទ្រជា ស្រុកកំណើតពណ៌ខៀវ ក្បាលម៉ាស៊ីនពណ៌ខៀវ និងឃ្លាំងស្បៀងពណ៌ខៀវ… លោក បាន លើកឡើង ថា ៖ « សមុទ្រ បានបង្កើត ជីវិត តភ្ជាប់ពិភពលោក ហើយជំរុញ ការអភិវឌ្ឍ » « យើងត្រូវ យកចិត្តទុកដាក់ ចំពោះ សមុទ្រ ដូចជាថ្នាក់ ថ្នម ជីវិត អីចឹង ដែរ » « ដើម្បី បន្សុលទុកនូវសមុទ្រថ្លា និង ផ្ទៃមេឃពណ៌ខៀវ ឱ្យ កូនចៅ ជំនាន់ ក្រោយៗ ទៀត » ។
គេហទំព័រ «CCFR China state-controlled media » សមុទ្រ ជា គោលដៅ យុទ្ធសាស្ត្រ នៃ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping បាន សម្គាល់ឃើញថា ការអភិវឌ្ឍ និងអភិរក្សសមុទ្រត្រូវដើរទន្ទឹមគ្នា ធ្វើឱ្យ ការ អភិរក្ស យ៉ាង ល្អ គាំទ្រ ការអភិវឌ្ឍ គុណភាពខ្ពស់ ជា និរន្តរភាព ។ មិនថាធ្វើការ តាម មូលដ្ឋាន ឬនៅមជ្ឈិមបក្ស និង រដ្ឋ លោក តែងតែ យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ ការអភិរក្ស ធនធាន សមុទ្រ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping ធ្លាប់ ចុះ ពិនិត្យ តាម ក្រុង ស្រុក និង សង្កាត់ ចំនួន រាប់សិប កន្លែង ដែល នៅជាប់នឹង សមុទ្រ។ កាលនោះ លោក បាន សម្គាល់ ឃើញ ហើយ ថា ការអភិវឌ្ឍ សេដ្ឋកិច្ច សមុទ្រ មិនត្រូវ លះបង់ បរិស្ថាន អេកូឡូស៊ី របស់ សមុទ្រ ជា ដាច់ខាត ។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីយុគសម័យ ថ្មី មក ប្រទេសចិន បាន ខិតខំ កសាង សមត្ថភាព ប្រើប្រាស់ ធនធាន សមុទ្រ គ្រប់បែបយ៉ាង ដើម្បី បម្រើ តម្រូវការ នៃ វិស័យ ផ្គត់ផ្គង់ ថាមពល អាហារ និង ទឹកសាប ត្រួសត្រាយ នូវ ឧស្សាហកម្ម ថាមពលស្អាត បាន ជួយឱ្យ ខ្យល់លើ សមុទ្រ បក់បំភ្លឺ អំពូលនៅ លើ ដីគោក ធ្វើឱ្យ ទឹកប្រៃ ក្លាយជា ទឹកសាប ត្រីសមុទ្រ គុណភាព ល្អ ដាក់នៅលើតុបាយ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន បាន រៀបចំ និង កសាងឡើងវិញ ចំពោះ បណ្តោយ ឆ្នេរសមុទ្រប្រវែង ២ពាន់គីឡូម៉ែត្រ និងដីសើម ទំហំ ៤ ម៉ឺនហិកតា,
ទំហំផលិតជលសរុបនៃ សមុទ្រ ប្រចាំឆ្នាំ ជិតដល់ ១០ទ្រីលានយាន់ប្រាក់ចិន,
បាន កសាង ឃ្លាំង អភិរក្ស ធនធាន ជីវសាស្ត្រសមុទ្រ ដ៏ ធំបំផុតលើ ពិភពលោក , ដាក់ឱ្យប្រើប្រាស់នូវ នាវាខួងយកប្រេងកាតពីសមុទ្រជ្រៅឈ្មោះ Mengxiang (សុបិន) និង យាន ផ្ទុក មនុស្ស ជ្រ មុជទឹកសមុទ្រ ជ្រៅ ឈ្មោះ Jiaolong (នាគសមុទ្រជ្រៅ) និង Fendouzhe (អ្នកតស៊ូ )។ល។ ដែលបាន បង្ហាញ ពី សមត្ថភាព សិក្សាស្រាវជ្រាវ និងផលិត ក្នុង វិស័យ វិទ្យាសាស្ត្រជឿនលឿនពាក់ព័ន្ធនឹង សមុទ្រ របស់ ប្រទេស ចិន ។
« យកចិត្តទុកដាក់ ចំពោះ សមុទ្រ ដូចជាថ្នាក់ថ្នម ជីវិតអីចឹងដែរ» យើង ក្រសោប ពណ៌ ខៀវ ដ៏ធំល្វឹងល្វើយ ខណៈពេលដែលក៏កំពុងឱប ក្រសោប អនាគត ផងដែរ៕
ដោយ ៖ សិលា