លោក Lopetegui សន្យាថានឹងផ្លាស់ប្តូរស្ថានភាព West Ham

ចែករំលែក៖

អ្នកចាត់ការទូទៅរបស់ West Ham លោក Julen Lopetegui និយាយថា “យើងនឹងផ្លាស់ប្តូរស្ថានភាព” នៅក្លិបដែលកំពុងជួបការលំបាក។ អនាគតរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេជជែកវែកញែកដោយបុគ្គលិកជាន់ខ្ពស់របស់ក្លិបបន្ទាប់ពីចាញ់ Leicester City ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអង្គារ។

បច្ចុប្បន្នក្រុមញញួរធំ West Ham ឈរនៅលេខរៀងទី១៤ ក្នុងតារាង Premier League ហើយបានឈ្នះតែមួយប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ ខណៈដែលពួកគេចូលទៅក្នុងការប្រកួតក្នុងផ្ទះកាលពីថ្ងៃចន្ទជាមួយនឹងក្រុម Wolves បាតតារាងទីពីរ។

លោក Lopetegui បានចាកចេញពីការងាររបស់ Wolves មិនយូរប៉ុន្មានមុនពេលចាប់ផ្តើមរដូវកាល ២០២៣-២០២៤ បន្ទាប់ពីដឹកនាំបាន៩ខែ។

គេបានសួរថា តើគាត់នឹងចាកចេញពី West Ham បន្ទាប់ពីជំនួស David Moyes ក្នុងឧសភាឬអត់? គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៨ឆ្នាំរូបនេះបាននិយាយថា “អ្នកកំពុងនិយាយអំពីស្ថានភាពខុសគ្នាខ្លាំងណាស់។ ខ្ញុំមានការតាំងចិត្តធំចំពោះការងាររបស់ខ្ញុំជានិច្ច ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការស្នាក់នៅ West Ham យើងនឹងផ្លាស់ប្តូរស្ថានភាព”។

លោក Lopetegui បន្តថា “ខ្ញុំមិនគិតអំពីរឿងនេះទេ ខ្ញុំគិតថា យើងមានការប្រកួតប្រជែងដ៏សំខាន់មួយនៅថ្ងៃចន្ទជាមួយនឹងក្រុមដ៏ល្អ។ យើងត្រូវតែផ្តោតអារម្មណ៍ដើម្បីទទួលបានចម្លើយដ៏ល្អ និងអភិវឌ្ឍការងាររបស់យើងរហូតដល់ថ្ងៃចន្ទ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងពួកគេ និងផ្តល់ឱ្យអ្នកគាំទ្ររបស់យើងនូវថ្ងៃល្អ”។

លោកបញ្ជាក់ថា “ខ្ញុំយល់គ្រប់យ៉ាងជុំវិញកីឡាបាល់ទាត់ ហើយខ្ញុំយល់ពីគោលបំណង និងទំនួលខុសត្រូវរបស់ខ្ញុំគឺការត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ស្វិតស្វាញ ប៉ុន្តែតាមរបៀបដូចគ្នា វាជាឱកាស និងបញ្ហាប្រឈមដ៏ធំមួយសម្រាប់ពួកយើងនៅផ្ទះ ដើម្បីត្រៀមខ្លួនដើម្បីសម្រេចបាន៣ពិន្ទុ នោះគឺជារឿងសំខាន់បំផុត”។

...

អ្នកគាំទ្រក្រុម West Ham មានការខកចិត្តចំពោះទម្រង់លេងរបស់ក្រុមក្រោមការដឹកនាំរបស់លោក Lopetegui ដែលបានចូលកាន់តំណែងកាលពីខែឧសភា ហើយក្រុមញញួរធំបានឈ្នះ៤ និងចាញ់៧ក្នុងចំណោម១៤ប្រកួតក្នុងលីករនៅរដូវកាលនេះ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print