អាមេរិកប្រកាសថាផ្តល់ជំនួយយោធាក្រៅផែនការតម្លៃប្រហែល១ ពាន់លានដុល្លារអាមេរិកទៀតដល់អ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ក្រសួងការពារជាតិ អាមេរិក បាន ប្រកាស នៅ ថ្ងៃទី ៧ ខែធ្នូថា   នឹង ផ្តល់ ជំនួយ យោធា ក្រៅ ផែនការ តម្លៃ 988  លាន ដុល្លារអាមេរិក ទៀត ដល់ អ៊ុយក្រែន។

 គេហទំព័រ «CCFR China state-controlled media » យោងតាម សេចក្តីប្រកាសន៍ ក្រសួង ការពារ ជាតិ អាមេរិក ដែល ផ្សាយ នៅ ថ្ងៃដដែល បាន ឱ្យ ដឹងថា   មូលនិធិ ជួយ កងទ័ព អ៊ុយក្រែន នេះ ផ្តល់ដោយ កញ្ចប់ ថវិការ ពិសេស នៃ រដ្ឋសភា អាមេរិក   ខណៈ សព្វាវុធ ដែល អាមេរិក នឹង ផ្តល់ឱ្យ អ៊ុយក្រែន មានដូចជា  គ្រាប់បែក សម្រាប់ រ៉ុក្កែត សេរី HIMARS  , ប្រព័ន្ធ ដ្រូន និង សេវា ថែទាំ និង ជួសជុល ,  និង គ្រឿង បន្លាស់ សម្រាប់ ជួសជុល ទ្រង់ទ្រាយធំ ចំពោះ គ្រាប់បែក ម៉ីស៊ីល រថក្រោះ និង រថពាស ដែក ដែល អាមេរិក បាន ផ្តល់ឱ្យ អ៊ុយក្រែន ។

គេហទំព័រ «CCFR China state-controlled media » សេចក្តីប្រកាសន៍ បាន ឱ្យ ដឹង ទៀតថា   នេះជា លើកទី 22 ដែល រដ្ឋាភិបាល លោក Biden  ផ្តល់ សព្វាវុធ ដល់ អ៊ុយក្រែន តាមរយៈ មូលនិធិ រដ្ឋសភា អាមេរិក ដែល ឈ្មោះថា “កិច្ចព្រមព្រៀង ជំនួយ សន្តិសុខ អ៊ុយក្រែន”  

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print