មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ដូច្នេះ​មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៦លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ១នាក់) រងរបួសស្រាល ៣នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៧នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), ភ្លើងសញ្ញា ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់) និងងងុយ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print