ចិន÷ “ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មាន និងឯកសារផ្សេងៗដើម្បីបង្កើនការយល់ដឹង និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងទេសចរណ៍ផងដែរ”។
នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មាន ធ្វើទស្សនកិច្ចនៅស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងក្របខណ្ឌដែលឯកឧត្តម និងគណៈប្រតិភូត្រៀមចូលរួម «ទេវិកាលើកទី៣ ស្តីពីការផ្សព្វផ្សាយអន្តរជាតិ» នៅខេត្តយូណានពីថ្ងៃទី0៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
នេះជាដំណើរទស្សនកិច្ចផ្លាស់ប្តូរបទ ពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា និងចិន៕