សម្តេច ម៉ែន សំអន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបជំរាបលាពេលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ។

លោក ង្វៀន ហួយតាំង គោរពថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាតឲ្យលោកចូលជួបសម្តែងការគួរសម។  លោកមានប្រសាសន៍ថា ក្នុងបេសកកម្មការទូតនៅកម្ពុជា គឺបានជំរុញឱ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ជាពិសេស លើវិស័យវិនិយោគ, ទេសចរណ៍, ពាណិជ្ជ កម្ម, អប់រំ, និងវិស័យសុខាភិបាលជាដើម។ល។ លោកក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងបេសកកម្មការទូតដ៏ល្អនេះ គឺដោយសារមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំកម្ពុជាពីគ្រប់លំដាបថ្នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណជូន ចំពោះ លោក ង្វៀន ហួយតាំង ដែលបានប្រឹងប្រែងយ៉ាងពេញទំហឹង នៅក្នុងការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា ហើយសម្តេចក៏បានជូនពរឱ្យលោក ង្វៀន ហួយតាំង បានទទួលជោគជ័យជាបន្តទៀត នៅលើរាល់កិច្ចការរបស់ឯកឧត្តមទៅថ្ងៃអនាគត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print