បុរសម្នាក់បើករថយន្ត រេចង្កូតបុកផើងមុខផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកផើងផ្កា ធុងទឹកកក ដាក់មុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត ចំណែករថយន្តដាក់កង់មុខទៅមុខលែងរួច ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា​ម៉ោង២៖៥០នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃទី​១០​ ខែធ្នូ​ ឆ្នាំ​២០២៤​ ស្ថិត​តាមបណ្ដោយផ្លូវ​៩០៧​ សង្កាត់​ឬស្សីកែវ​ ខណ្ឌ​ឬស្សីកែវ​​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត​ ព្រុស ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ​ 2BN-2800​ បើកបរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវ៩០៧ ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករះផើងផ្កា ធុងទឹកកក ខូចខាតអស់ជាច្រើន សំណាងល្អមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ភ្លាមៗប្រជាពលរដ្ឋនៅក្បែងនោះបានចេញពីក្នុងផ្ទះជួយទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានមកជួយអន្តរាគមន៍ ។

ក្រោយកេីតហេតុភាគីទាំងសងខាងសម្រួលបញ្ចប់នៅកន្លែងកេីតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print