ភ្នំពេញ៖ ក្មេងស្រីសិស្សសាលា២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឆ្លងចេញពីចន្លោះសួនច្បារបាំងមេីលមិនឃេីញក៏ជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះឡាយ វិបុលគីមសេង ភេទស្រី អាយុ១៣ឆ្នាំ របួសថ្ងាស រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ
ជនរងគ្រោះទី២មានឈ្មោះ វាសនា រក្សាវត្តី ភេទស្រី អាយុ១៥ឆ្នាំ របួសផ្ទៃមុខ រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូស្កូបពីមួយគ្រឿងឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ ឆ្លងចេញពីសួនច្បារពុះចែកទ្រូងផ្លូវពីកេីតទៅលិចដោយសាតែបាំងដេីមឈេីមេីលមិនឃេីញធ្វេីឱ្យសិស្សសាលាជ្រុលបុកពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះទាំង២ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ