សន្តិសុខក្នុងក្លិប DOT2 ព្រួតគ្នាវាយទៅលើភ្ញៀវបណ្តាលឲ្យរងរបួសផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ សន្តិសុខនៅក្នុងក្លិប DOT2 ជាច្រេីននាក់បាននាំគ្នាព្រួតវាយបុរសម្នាក់បណ្តាលឲ្យរងរបួសត្រង់ក្បាលដេរជិត១០ថ្នេរនិងរងរបួសត្រង់ខ្លួន ខណៈចូលទៅផឹកសុីនៅក្នុងក្លិប។

ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លិបDOT2 ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ​ ជិត​ស្តុប​ទួល​ពង្រ​ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីភាគីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំគ្នាចូលទៅផឹកសុីរាំលេងសប្បាយជាលក្ខណៈគ្រួសារនៅក្នុងក្លិប DOT2 ខាង​លើ​។ ក្រោយពីផឹករួចរាងស្រវឹងស្រឿងៗក៏បាននាំគ្នារៀបចំត្រឡប់ទៅផ្ទះវិញ ដោយបុរសភាគីរងគ្រោះបានយកដៃទៅទះកំផ្លៀងប្អូនថ្លៃរបស់ខ្លួនក្នុងគោលបំណងលេងសេីច ភ្លាមនោះដែរស្រាប់តែសន្តិសុខនៅក្នុងក្លឹបបានរត់ទៅក្រៀកកបុរសរងគ្រោះអូសចេញមកខាងក្រៅ។ បន្ទាប់មកក៏មានបុរសម្នាក់ទៀតត្រូវជាប្អូនមកសួរនាំទៅលើសន្តិសុខ ម្តេចក៏វាយទៅលើបងរបស់ខ្លួន។ សួរមិនទាន់ផុតពីមាត់ផងក៏ត្រូវសន្តិសុខនៅក្នុងក្លិបព្រួតគ្នាវាយទៅលើបុរសរងគ្រោះត្រង់ក្បាលបែកឈាមហូរពេញខ្លួននិងមានស្នាមឆូតត្រង់ចង្កេះចេញឈាម បង្កការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចចុះមកអន្តរាគមន៍។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ រួចហៅភាគីទាំងសងខាងទៅ​ប៉ុស្តិ៍​នគរបាលសង្កាត់ចោមចៅទី១ដើម្បីឲ្យភាគីខាងក្លិប បង់លុយទៅជនរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿង៕ ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print