ទំហំនាំ ចេញនាំចូលខាង ពាណិជ្ជកម្មទំនិញ ចិននៅ ១១ខែ ដើម ឆ្នាំ ២០២៤ កើនឡើង ៤.៩% បើប្រៀប ធៀប នឹងរយៈពេល ដូចគ្នា នៃ ឆ្នាំ ២០២៣

ចែករំលែក៖

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តាមទិន្នន័យ ស្ថិតិ ដែល ប្រកាស ដោយអគ្គ រដ្ឋបាល គយ ចិន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូ បាន បង្ហាញថា នៅ ១១ខែ ដើម ឆ្នាំ នេះ តម្លៃ សរុប នៃ ការ នាំ ចេញនាំចូលខាង ពាណិជ្ជកម្មទំនិញ របស់ ប្រទេស ចិន ត្រូវ ជា ៣៩,៧៩ ទ្រីលាន យាន់ ប្រាក់ ចិន បាន កើនឡើង ៤,៩ % បើ ប្រៀប នឹងធៀប រយៈពេល ដូច គ្នា នៅ ឆ្នាំ ២០២៣ ។

គេហទំព័រ «CCFR China state-controlled media » ក្នុង នោះ ការ នាំ ចេញត្រូវជា ២៣,០៤ ទ្រីលាន យាន់ ប្រាក់ ចិន និង ការ នាំ ចូល ត្រូវជា ១៦,៧៥ទ្រីលាន យាន់ ប្រាក់ ចិន បាន កើនឡើងចំនួន ៦,៧ % និង ២,៤% ដោយ ឡែក ពីគ្នា បើប្រៀប ធៀបនឹង រយៈពេល ដូច គ្នា នៅ ឆ្នាំ ២០២៣ ។ពាណិជ្ជកម្មជាមួយបរទេស របស់ ចិន បាន ដំណើរការប្រកប ដោយ ស្ថិរភាព ជាទូទៅ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print