លោក Biden ថ្លែងថា ការដែលលោក ដូណាល់ត្រាំ មាន បំណង ដំឡើង ពន្ធ គយ គឺ ជា កំហុស ឆ្គង់ដ៏ ធំមួយ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Biden ប្រធានាធិបតី សហរដ្ឋអាមេរិក បាន លើក ឡើង ក្នុង ខណៈពេល ថ្លែង សុន្ទរកថា នៅឯ ធនាគារ គំនិត Brookings វ៉ាស៊ីន តោន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូ ថា កាល ដែលលោក ដូណាល់ត្រាំ ប្រធានាធិបតីជាប់ ឆ្នោត បាន គំរាម កំហែង ដំឡើង ពន្ធគយ ចំពោះ ទំនិញ នាំ ចូល ទាំង អស់ គឺ ជា កំហុសឆ្គង់ដ៏ ធំ មួយ។

គេហទំព័រ «CCFR China state-controlled media » លោក Bidenបាន ថ្លែងថា លោក ដូណាល់ត្រាំ ប្រហែលជា សម្រេចចិត្ត អនុវត្តគោលនយោបាយយក ពន្ធគយ ខ្ពស់ ចំពោះ ទំនិញ នាំ ចូល ទាំង អស់ ដោយយល់ ខុស ថាដើម ទុន ដែល កើត ចេញ ពីពន្ធ គយ ទាំង អស់ នេះ នឹងត្រូវ រ៉ាប់ រង ដោយ បរទេស មិនមែនអ្នក ប្រើ ប្រាស់ សហរដ្ឋអាមេរិក ប៉ុន្តែរយៈពេល ៤ ឆ្នាំ កន្លង ទៅនេះ បាន បញ្ជាក់ហើយ ថា ទង្វើ នេះ គឺ ជាកំហុសឆ្គង់ ដ៏ ធំមួយ ។
គេហទំព័រ «CCFR China state-controlled media » សេដ្ឋវិទូ សហរដ្ឋអាមេរិក ជាច្រើន បាន យល់ ឃើញថា ពន្ធ គយ គឺ ជា កត្តាមួយ បណ្តាល ឱ្យ សហរដ្ឋអាមេរិកមាន អតផរណាខ្ពស់ ឯពន្ធ គយ ខ្ពស់ នឹង ត្រូវ រ៉ាប់ រង ដោយអ្នក ប្រើ ប្រាស់របស់ សហរដ្ឋអាមេរិក ព្រម ទាំង ប៉ះ ពាល់ ដល់ សេដ្ឋកិច្ច សហរដ្ឋអាមេរិក ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print