Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទ

ចែករំលែក៖

ភ្នំពេញ ៖ Corticosteroid គឺជាឱសថដែលត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលជំងឺជាច្រើនប្រភេទជាយូរឆ្នាំមកហើយ ដូចជាជំងឺរលាកសន្លាក់ ជំងឺហឺត ជំងឺអាលាក់ហ្ស៊ី និង ជំងឺអូតូអ៊ីម្យូនជាដើម។ ឱសថនេះមានទាំងទម្រង់ចាក់ លេប លាប និងហឺត។

ប៉ុន្តែការប្រើប្រាស់ឱសថប្រភេទនេះក៏បានផ្តល់នូវផលវិបាកជាច្រើនដូចជា៖
-ជំងឺទឹកនោមផ្អែម ឬធ្វើអោយជំងឺទឹកនោមផ្អែមដែលមានស្រាប់ពិបាកគ្រប់គ្រង
-លើសសំពាធឈាម ឬធ្វើអោយជំងឺលើសសំពាធឈាមដែលមានស្រាប់ពិបាកគ្រប់គ្រង
-ខ្សោយក្រពេញលើតម្រងនោម (Adrenal insufficiency)
-ឡើងទំងន់
-លើសជាតិខ្លាញ់
-បណ្តាលអោយមានការចាល់ជាតិទឹកដែលបណ្តាលអោយហើម និងអោយប៉ះពាល់ដល់បេះដូង
-ធ្វើអោយស្បែកស្តើង ងាយជាំ ងាយដាច់រលាត់ សង្វារ ឬដំបៅមិនងាយជា
-ធ្វើអោយមានជំងឺពុកឆ្អឹង ឬងាយបាក់ឆ្អឹងដោយឯកឯង
-ធ្វើអោយថយចុះប្រព័ន្ធភាពស៊ាំដែលធ្វើអោយងាយឆ្លងមេរោគ
-ធ្វើអោយប្រែប្រួលផ្នែកអារម្មណ៏ ដូចជា ឆេវឆាវ រវើរវាយ ឬពេលខ្លះធ្លាក់ទឹកចិត្ត

ដើម្បីជៀសផុតពីផលវិបាកទាំងអស់នេះ អ្នកជំងឺមិនត្រូវប្រើប្រាស់ឱសថប្រភេទនេះដោយគ្មានការពិគ្រោះ និងវេជ្ជបញ្ជារពីគ្រូពេទ្យជំនាញឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print