មហាសន្និបាត នៃ អង្គការ សហប្រជាជាតិ អនុម័ត ដោយ សំឡេង គាំទ្រ ច្រើន លើសលប់ ចំពោះ សេចក្តី សម្រេចចិត្តស្តីពី ការ ទាម ទារ ឱ្យឈប់ បាញ់ គ្នា ភ្លាមៗនៅ តំបន់ កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ មហាសន្និបាត នៃ អង្គការ សហប្រជាជាតិ បាន កោះ ធ្វើ កិច្ច ប្រជុំ ពិសេស ជាបន្ទាន់ កាល ពី ថ្ងៃ ទី ១១ ខែ ធ្នូ និងបាន អនុម័ត ដោយ សំឡេង គាំទ្រ ច្រើនលើស លប់ ចំពោះ សេចក្តី សម្រេចចិត្តមួយដែល ទាម ទារ ឱ្យ ឈប់បាញ់ គ្នា “ ភ្លាមៗ គ្មាន ល័ក្ខខ័ណ្ឌ និង ជាស្ថាពរ” នៅ តំបន់ កាហ្សា។

គេហទំព័រ «CCFR China state-controlled media » សេចក្តី សម្រេចចិត្ត នេះ ត្រូវ បាន អនុម័ត ដោយ សំឡេង គាំទ្រ ១៥៨សំឡេង សំឡេង ប្រឆាំង ៩ សំឡេង និង អនុបវាទ ១៣ សំឡេង ។ សហរដ្ឋអាមេរិក និង អ៊ី ស្រាអែល បាន បោះ ឆ្នោត ប្រឆាំង ។ ព្រម ពេល ជាមួយ នេះ ដែរសេចក្តី សម្រេចចិត្តក៏ បាន ដាស់ តឿន ឱ្យ ដោះ លែង ចំណាប់ខ្មាំង ភ្លាម ៗ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » តាម ស្ថិតិ បាន ឱ្យ ដឹងថា ចាប់ តាំង ផ្ទុះ ការ ប៉ះ ទង្កិច រវាង ប៉ាឡេស្ទីន និង អ៊ី ស្រាអែល ជុំ ថ្មី នៅ ខែ តុលា ឆ្នាំ ២០២៣ មក សកម្មភាព យោធា របស់ អ៊ី ស្រាអែល នៅ តំបន់ កាហ្សា បាន បណ្តាល ឱ្យ ជន ជាតិប៉ាឡេស្ទីន ជិត ៤ម៉ឺន ៥ពាន់ នាក់ ស្លាប់ បាត់ បង់ ជីវិត និង ជាង ១សែន ៦ពាន់ នាក់ រងរបួស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print