ខ្សែប្រយុទ្ធ Rasmus Hojlund បានស្ថិតនៅកៅអីបម្រុង ប៉ុន្តែបានប្តូរចូលនៅក្នុងតង់ទី២ដើម្បីរកគ្រាប់បាល់២គ្រាប់ ខណៈដែលក្រុម Manchester United បានវាយបកយកឈ្នះដណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងក្របខ័ណ្ឌ Europa League នៅលើទឹកដីក្រុម Viktoria Plzen ក្នុលទ្ធផល ២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូនេះ។
Hojlund ឥឡូវនេះបានស៊ុតបញ្ចូលទី៥គ្រាប់ក្នុងការប្រកួតនៅរដូវកាលនេះ និងបានជំរុញឱ្យ United ប្រសើរឡើងវិញបន្ទាប់ពីការប្តូរចូលក្នុងតង់ទីពីររបស់គាត់។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបានរកគ្រាប់បាល់ទី១នៅនាទីទី៦២ ក្រោយពីកីឡាករ Vydra របស់ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខនៅនាទីទី៤៨។
បន្ទាប់មកកីឡាករអន្តរជាតិដាណឺម៉ាករូបនេះបានបើកការស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ពីការបញ្ជូនដ៏ឆ្លាតវៃរបស់ Bruno Fernandes នៅនាទីទី៨៨ ដែលជាគ្រាប់ជ័យជម្នះសម្រាប់ក្រុម Man Utd។ ជាមួយគ្នានេះមិត្តរួមក្រុម Andre Onana ក៏មានការបង្កកំហុសមួយដែរដោយអ្នកចាំទី Man Utd រូបនេះបានធ្វើឱ្យមានការរកគ្រាប់បាល់ផងដែរ។
ក្រោយពីការចាកចេញភ្លាមៗរបស់លោក Dan Ashworth ក្នុងនាមជានាយកកីឡាកើតឡើងក្នុងអំឡុងពេលដែលសីលធម៌របស់បុគ្គលិកបានធ្លាក់ចុះចំពេលមានការខ្វះខាត និងកាត់បន្ថយការចំណាយ ខណៈដែលគ្រូបង្វឹកថ្មីលោក Amorim បានធ្វើការផ្លាស់ប្តូរជាច្រើនដងចំពោះការចាប់ផ្តើមជម្រើស១១នាក់របស់គាត់។
លទ្ធផលនេះបានលើកក្រុមរបស់ Ruben Amorim ទៅកាន់តំណែងកំពូលទាំង៨ដែលនឹងឃើញពួកគេមានលក្ខណៈគ្រប់គ្រាន់ក្នុងការឈរក្នុងតំបន់សុវត្ថិភាពដើម្បីឡើងវគ្គ១៦ក្រុមចុងក្រោយ៕ (រូបភាព ៖ BBC)