ស្វែងយល់ អំពី *Authentication ៖ គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម

ចែករំលែក៖

ភ្នំពេញ ៖ *Authentication ៖ គឺសំដៅទៅលើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធ និងបណ្តាញសង្គមជាដើម ដើម្បីធានាសុវត្ថិភាពមុនចូលប្រើប្រាស់ ឬទាញយកទិន្នន័យតាមរយៈបណ្តាញអុីនធឺណិត ។

វីធីសាស្រ្តនៃការផ្ទៀងផ្ទាត់សំខាន់ៗមានដូចជា៖

១. Two-Factor Authentication (2FA) ពាក្យសម្ងាត់ ឬលេខកូដសម្ងាត់ផ្ញើសារទៅទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់

២. Multi-Factor Authentication (MFA) ការផ្ទៀងផ្ទាត់ពហុ ឬច្រើនកត្តាដើម្បីបង្កើនសុវត្ថិភាព

៣. Biometric Authentication ការផ្ទៀងផ្ទាត់ជីវមាត្រ មានដូចជា ប្រើក្រញ៉ៅដៃ ការស្កេនផ្ទៃមុខ ឬការប្រើប្រាស់សម្លេងសម្គាល់ជាដើម(voice recognize)

៤ .Certificate-Based Authentication ការផ្ទៀងផ្ទាត់ប្រើវិញ្ញាបណ្ណបត្រ ឬកាតឌីជីថលដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល

*Authorization ៖
គឺជាដំណើរការនៃការកំណត់ ឬអនុញ្ញាតឱ្យចូលប្រើប្រព័ន្ធ ឬឧបករណ៍អេឡិចត្រូនិច បន្ទាប់ពីអត្តសញ្ញាណរបស់បុគ្គលត្រូវបានផ្ទៀងផ្ទាត់(Authentication) ។
ការអនុញ្ញាតឱ្យចូលប្រើប្រាស់ដែលបានកំណត់ជាក់លាក់មានដូចជា អនុញ្ញាតអាន កែ ឬលុបឯកសារ ទាញយកទិន្នន័យ ប្រតិបត្តិការលើកម្មវិធី ឬឧបករណ៍អេឡិចត្រូនិចជាដើម ។

ដូចនេះការរួមផ្សំគ្នារវាងការផ្ទៀងផ្ទាត់អត្តសញ្ញាណ(Authentication) និងការអនុញ្ញាត(Authorization)ជាមូលដ្ឋានគ្រឹះនៃសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត និងមានសារៈសំខាន់ដល់ស្ថាប័ន ឬអង្គភាពលោកអ្នកដូចជា ៖

១. ការពារការចូលលួចយកទិន្នន័យ ប្រើប្រាស់កម្មវិធី ឬឧបករណ៍អេឡិចត្រូនិចដោយគ្មានការអនុញ្ញាត

២. បង្កើតទំនុកចិត្តលើភាពសុចរិតនៃប្រព័ន្ធ និងអ្នកប្រើប្រាស់

៣. កាត់បន្ថយការក្លែងបន្លំតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណ វាជួយការពារការលួចអត្តសញ្ញាណ ឬការក្លែងបន្លំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print