កិច្ចប្រជុំពិភាក្សាការងារក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ហួត ហាក់

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤  ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Nathapong Sangonchit អភិបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងសហការី។

ជួបពិភាក្សាការងារ ក្នុងគោលដៅតភ្ជាប់កិច្ចសហប្រតិបត្តិការយូរអង្វែងលើវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការបែងចែកធនធាន និងអភិវឌ្ឍសមត្ថភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្មក្នុងតំបន់ព្រំដែនប្រទេសទាំងបី ព្រមទាំងរៀបចំចាប់ផ្តើមផ្សព្វផ្សាយទេសចរណ៍រួមគ្នាតាមរយៈប្រព័ន្ធឌីជីថល និងសារព័ត៌មានផ្សេងៗឱ្យទូលំទូលាយ ជាពិសេសទៀតនោះគឺការអភិវឌ្ឍយន្តការតាមដានរួមគ្នា ការដោះស្រាយបញ្ហារួមគ្នា និងការប្រើយុទ្ធសាស្ត្ររួមគ្នាក្នុងការទាក់ទាញអ្នកទេសចរអន្តរជាតិឱ្យមានកំណើនជាលំដាប់រវាងប្រទេសទាំងបី ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print