សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីផ្នែកវប្បធម៌ សិល្បៈខេត្តកំពង់ស្ពឺ និងសិល្បករ សិល្បការិនី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្ទះចំការនាភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា មណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ចន្ទសោភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយ អតីតមន្ត្រីផ្នែកវប្បធម៌សិល្បៈខេត្ត និងសិល្បករ សិល្បការិនីខេត្តកំពង់ស្ពឺ ដែលមានវ័យចាស់ៗ និងដែលបានចូលនិវត្តន៍ពីការងារកន្លងមកហើយនោះប្រកបដោយ ភាពស្និទ្ធស្នាល ស្រឡាញ់រាប់អានយ៉ាងកក់ក្តៅជាទីបំផុត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះផងដែរ សម្តេចភក្តី ក៏បានឧបត្ថម្ភដល់ក្រុមសិល្បករ សិល្បការិនីចំនួន៣៧រូប ដោយម្នាក់ៗទទួលបាន 300$ និងបានរៀបចំពិសារអាហារសាមគ្គីនាពេលថ្ងៃត្រង់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print