ការសន្ទនា ជាយុទ្ធសាស្រ្ត ចិន- បារាំងធ្វើ ឡើង នៅ ទីក្រុង ប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Wang Yi សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្ត ចិន និងជា ប្រធាន ការិយាល័យ កិច្ចការ បរទេស មជ្ឈិម ចិន ជាមួយ លោក Beaune ទីប្រឹក្សា កិច្ច ការបរទេស នៃ ប្រធានាធិបតី បារាំង បាន ធ្វើ ការសន្ទនាជា យុទ្ធសាស្រ្ត ចិន -បារាំង លើក ទី ២៦ នៅ ទីក្រុង ប៉េកាំងកាលពី ថ្ងៃ ទី ១៤ ខែ ធ្នូ ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែងថា ឆ្នាំ២០២៥ គឺជា ឆ្នាំ ចាប់ ផ្តើម “៦០ ” ឆ្នាំ ថ្មី មួយ ទៀត នៃ ទំនាក់ ទំនង រវាង ចិននិង បារាំង ។ ចិន រីក រាយ ជាមួយ បារាំង ធ្វើ ឱ្យ ទំនាក់ទំនង ចិននិង បារាំង ក្លាយ ទៅជា កម្លាំង វិវាឌ្ឍន៍ នៃ ការ ណែ នាំ ទិសដៅ ការ អភិវឌ្ឍទំនាក់ទំនង រវាង ចិននិង អឺរ៉ុប និង ជំរុញ សន្តិភាព និង ស្ថិរភាព ពិភពលោក ។ ទី ១ ចាត់ទុក គំនិត ឯកភាព រួម របស់ ប្រមុខ រដ្ឋ ប្រទេស ទាំង ពី រជា ទិ សដៅ ណែនាំ បង្កើត របៀប វារៈដ៏ វិជ្ជមាន កាន់ តែ ច្រើន នៃ ទំនាក់ ទំនង ទ្វេភាគី ។ ទី ២ ជំរុញ កិច្ច សហប្រតិបត្តិការ ជាក់ ស្តែង ត្រួសត្រាយ អនាគត ថ្មី នៃ កិច្ច សហប្រតិបត្តិការ ផលិតកម្មគុណភាព ថ្មី ។ ទី ៣ បន្ត ប្រសិទ្ធភាពដ៏ វិជ្ជមាន នៃ ឆ្នាំ ទេសចរណ៍ ផ្នែក វប្បធម៌ រវាង ចិននិង បារាំង ផ្តល់ ភាពងាយ ស្រួល ដល់ ការ ប្រាស្រ័យ ទាក់ ទង រវាង បុគ្គល ប្រទេស ទាំង ពីរ ។ ទី ៤ គឺ រួម គ្នា គាំពារ ពហុភាគី និយម ។
គេហទំព័រ «CCFR China state-controlled media » ជាការ ឆ្លើយ តប លោក Beaune បាន ថ្លែងថា ប្រទេសបារាំង ថ្នាក់ ថ្នម មិត្តភាព ប្រពៃណី បារាំង និង ចិន និង ជំនឿ ទុក ចិត្ត គ្នា ទៅ វិញ ទៅមក រវាង ប្រមុខ រដ្ឋប្រទេស ទាំង ពីរ នឹ ង ប្រកាន់ ខ្ជាប់ នូវ គោល នយោបាយ ចិន តែ មួយ ធ្វើ ការ ប្រាស្រ័យទាក់ ទង ជាន់ ខ្ពស់ មាន ភាព ស្និទ្ធស្នាល ជាមួយប្រទេស ចិន ធ្វើ ឱ្យ បាន ល្អ នូវកិច្ច សន្ទនាតាម យន្តការ សង្ឃឹមថានឹងរួម ជាមួយប្រទេស ចិនដើម្បី បង្កើត គោល ដៅដ៏ អស្ចារ្យស្តីពីការពង្រឹង និងពង្រីក កិច្ច សហប្រតិបត្តិការ ប្រកប ដោយ កម្លាំង ចលករ និងលក្ខណៈច្នៃ ប្រឌិត លើ គ្រប់ វិស័យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print