អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “អនុវត្ត គោលនយោបាយ ហិរញ្ញវត្ថុ កាន់តែសកម្មនិង គោលនយោបាយ រូបិយវត្ថុរលុង សម រម្យ កែលំអ គោលនយោបាយ បង្កើនតួនាទី សម្រប សម្រួល ភាព ផ្ទុយ ពី វដ្ត គោល នយោ បា យ ម៉ាក្រូខុសប្រក្រតី និងអនុវត្ត គោលនយោបាយ ចម្រុះឱ្យបានល្អ” ។ ពេលថ្មីៗ កន្លងទៅ នេះ កា រិ យាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើ កិច្ចប្រ ជុំ ដើម្បី ធ្វើការ វិភាគនិង សិក្សា ស្រាវជ្រាវអំពី ការងារសេដ្ឋកិច្ច នៅឆ្នាំ២០២៥ ។ អ្នកជំនាញ បាន វិ ភា គថា កិច្ចប្រជុំលើកនេះ បានកំណត់ ទិសដៅទាំងមូល យ៉ាងសកម្ម គោលន យោបា យ ម៉ាក្រូ នៅឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹង បន្តមាន អំណោយផល ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ។
គេហទំព័រ «CCFR China state-controlled media » ចាប់តាំងពី ឆ្នាំនេះមក ដំណើរការ សេដ្ឋកិច្ចរបស់ចិន បានលេចចេញ និន្នាការងើបឡើង វិញដោយនឹង នរជាទូទៅ ។ មួយផ្នែក សន្ទស្សន៍ ម៉ាក្រូសេដ្ឋកិច្ច សំខាន់ៗ បាន សមស្របនឹង គោលដៅ ប៉ាន់ប្រមាណ រចនាសម្ព័ន្ធ សេដ្ឋកិច្ចបន្ត មាន ភាពល្អប្រសើរ ជាពិសេស គឺចាប់ពី ខែកញ្ញានិង ខែតុលាមក សន្ទស្សន៍នានា មានការកែ លម្អ ហើយកម្លាំង រស់រវើក នៃ ទីផ្សារ ក៏ កើន ឡើង ជាសន្សឹមៗដែរ ។ មួយផ្នែក ទៀត បញ្ហាប្រឈម ដូចជា តម្រូវការ ក្នុងស្រុក មិនគ្រប់គ្រា ន់ ប្រា ក់ ចំណេញ សហគ្រាសបាន ធ្លាក់ចុះ និងការប៉ាន់ប្រមាណ នៃសង្គម ចុះថមថយ ជាដើម នៅ តែលេចធ្លោ មូលដ្ឋាន សម្រាប់ សេដ្ឋកិច្ច កើនឡើង និងឆ្ពោះរក ភាពល្អប្រសើរ ដោយ នឹង នរ ត្រូវ ពង្រឹងថែម មួយកម្រិត ទៀត ។
គេហទំព័រ «CCFR China state-controlled media » ចាប់ពីចុង ខែកញ្ញាមក សំដៅចំពោះ សភាពការណ៍ថ្មី និងបញ្ហាថ្មី មួយចំនួន ដែល លេចចេញ ក្នុងដំណើរការ សេដ្ឋកិច្ចបច្ចុប្បន្ននេះ គោលនយោបាយ ម៉ាក្រូ របស់ ចិន បាន ធ្វើ ការ កែ សម្រួល យ៉ាងខ្លាំង ដែលបាន ដាក់ចេញ វិធានការ ដ៏សំខាន់និង គោលនយោបាយ បន្ថែមថ្មី មួយ ចំនួន ។
ទន្ទឹមនឹង គោលនយោបាយ រំញោចសេដ្ឋកិច្ច ត្រូវបាន អនុវត្តជាក់ស្តែង ប្រកបដោយ ប្រសិទ្ធភាព សន្ទស្សន៍ សេដ្ឋកិច្ច ជាច្រើនត្រូវបាន កែលម្អ យ៉ាង ច្បាស់លាស់ នៅពេល ថ្មីៗ កន្លងទៅ នេះ តាម ការប៉ាន់ប្រមាណ ល្បឿនកំណើន នៃសេដ្ឋកិច្ចចិន នៅត្រីមាសទីបួន មាន សង្ឃឹ ម នឹង ងើបឡើងវិញ ដោយនឹងនរ ថែមមួយ កម្រិតទៀត ហើយល្បឿន កំណើន នៃសេដ្ឋកិច្ចចិ ន នៅឆ្នាំ២០២៤ មានសង្ឃឹមនឹង សម្រេច បាន នូវ គោលដៅ កំណើន ប្រហែល ៥ភាគ រយ ដែល បាន ចាក់គ្រឹះ មូលដ្ឋាន ដ៏រឹងមាំ សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » ហិរញ្ញវត្ថុ ជាសរសៃឈាម នៃសេដ្ឋកិច្ច ជាតិ ដែលមាន សារសំខាន់ យ៉ាងខ្លាំង ចំពោះ ការកសាង ទំនើបកម្ម ។
《សេចក្តី សម្រេចចិត្ត របស់ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តីពី ការធ្វើឱ្យ ស៊ីជម្រៅ នូវ កំណែទម្រង់ដោ យគ្រប់ជ្រុងជ្រោយ និងជំរុញ ការធ្វើ ទំនើបកម្ម តាមបែប ផែនចិនថែម មួយ កម្រិតទៀត 》ដែលត្រូវ បាន ពិនិត្យពិភាក្សា និង អនុម័ត ដោយ កិច្ចប្រជុំ ពេញអង្គ លើកទី៣ នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ បាន ធ្វើ ការរៀបចំ ចាត់ចែងដ៏ សំ ខាន់ ចំពោះ ការធ្វើឱ្យ ស៊ីជម្រៅនូវ កំណែទម្រង់ ប្រព័ន្ធ ហិរញ្ញវត្ថុ ថែមមួយ កម្រិត ទៀត ដូច ជា ព ន្លឿន ការកែលំអ ប្រព័ន្ធ ធនាគារមជ្ឈិម ធ្វើឱ្យ យន្តការ អនុវត្ត គោលនយោបាយ រូបិយ វត្ថុមាន ភាព រលូន អភិវឌ្ឍ យ៉ាង សកម្មនូវ ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហិរញ្ញវត្ថុ បៃតង ហិ រ ញ្ញ វត្ថុផ្តល់ ផលប្រយោជន៍ ជាទូទៅ ហិរញ្ញវត្ថុ សោធន និង ហិរញ្ញវត្ថុឌីជីថល ពង្រឹង សេវាកម្ម ហិ រ ញ្ញ វត្ថុ ប្រកបដោយ គុណភាពល្អ ចំពោះ យុទ្ធសាស្ត្រ ដ៏សំខាន់ វិស័យដ៏ សំខាន់និង វិស័យ ទន់ ខ្សោយ ធ្វើឱ្យមាន សុក្រឹតភាពនូវ មុខងារនៃ ទីផ្សារ មូលធនដែល មានភាព ស៊ីសង្វាក់គ្នា ខាង ការ វិនិយោគនិង ហិរញ្ញប្បទាន បង្ការ ហានិភ័យនិង បង្កើន ការត្រួតពិនិត្យ និងគ្រប់គ្រង ដើម្បី ជំរុញឱ្យ ទីផ្សារមូលធន ទទួលការអភិវឌ្ឍ ប្រកបដោយភាព នឹងនរ និង ល្អបរិសុទ្ធ ព្រម ទាំ ង រៀបចំ តាក់តែងច្បាប់ ហិរញ្ញវត្ថុ ។ ល។ វិធានការ កំណែទម្រង់ ទាំងនេះមុខជានឹង បំពេញ បន្ថែម កម្លាំងចលករ ដ៏ខ្លាំងក្លា ក្នុង ការពន្លឿន កិច្ចកសាង ប្រទេស ហិរញ្ញវត្ថុ ដ៏ខ្លាំងក្លា ជាមិន ខាន ដើម្បី ត្រួសត្រាយ ស្ថានភាពថ្មី នៃការងារ ហិរញ្ញវត្ថុ ជាបន្តបន្ទាប់ ។
បើហិរញ្ញវត្ថុមាន ភាពរស់រវើក នោះសេដ្ឋកិច្ច ក៏មាន ភាពរស់រវើកដែរ ហើយ បើហិរញ្ញវត្ថុ មាន ស្ថិរភាព នោះសេដ្ឋកិច្ច ក៏មាន ស្ថិរភាពដែរ ។ ហិរញ្ញវត្ថុ ជាសរសៃ ឈាមនៃ សេដ្ឋកិច្ច ជាតិដែល បានបម្រើដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកប ដោយនិរន្ត រ ភាព ក៏ដូចជាដើរ តួ នា ទី ទ្រទ្រង់ដែល មិនអាចខ្វះបាន ចំពោះ ការអភិវឌ្ឍ សេដ្ឋកិច្ច ។ ការធ្វើឱ្យ ស៊ីជម្រៅ នូវ ប្រព័ន្ធ ហិ រ ញ្ញវត្ថុគឺបាន សម្របទៅតាម តម្រូវការនៃ ការអភិវឌ្ឍ កម្លាំងផលិតកម្ម ក្នុងដំណើរ ធ្វើ នវានុវត្ត ន៍ ទំនាក់ទំនង ផលិតកម្ម វាមិនត្រឹមតែ ជាសារសំខាន់ នៃ ការកសាង ប្រព័ន្ធ សេដ្ឋកិច្ច ទីផ្សារ ស ង្គមនិយម ប្រកបដោយ កម្រិតខ្ពស់ ប៉ុណ្ណោះទេ ថែមទាំង ក៏ជា ជម្រើស ដ៏ចាំបាច់ ក្នុង ការជំរុញ ការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ផងដែរ ៕
ដោយ ៖ សិលា