កូរ៉េខាងជើងប្រកាសថានិងទៅដល់ភពព្រះចន្ទក្នុងរយៈពេល​១០ឆ្នាំខាងមុខ

ចែករំលែក៖

បច្ចេកវិទ្យារបស់កូរ៉េខាងជើង បានដើរដល់គម្រិតណានោះនៅតែជាប្រធានបទជជែកនៅក្នុងសហគមន៍អន្តរជាតិ។

ពេលថ្មីៗនេះ អ្នកឯកទេសជាន់ខ្ពស់របស់អង្គការអាវកាស Pyongyang បានបញ្ចាក់ថា កូរ៉េខាងជើងមានគម្រោងបញ្ចូនមនុស្សឡើងទៅកាន់ភពព្រះចន្ទនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

លោក Hyon Kuang II អគ្គនាយកទទួលបន្ទុកស្រាវជ្រាវវិទ្យាសាស្ត្ររបស់អង្គការអាវកាសជាតិបញ្ចាក់ថា សហគមន៍អន្តរជាតិមិនអាចទប់ស្កាត់បាននៅការខិតខំរបស់ប្រទេសកូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបន្ថែមទៀតទៅលើតារាវិថីផែនដីដល់ឆ្នាំ២០២០។

លោក Hyon ប្រកាសថា «រួមទាំងអាមេរិកនិងសម្ព័ន្ធមិត្ត បានព្យាយាមរារាំងការខិតខំអភិវឌ្ឍន៍វិស័យឧស្សាហកម្មអាវកាសរបស់យើង  តែកូរ៉េខាងជើងនៅតែបន្តវិនិយោគក្នុងវិស័យនោះ ហើយនឹងទៅដោតទង់ជាតិកូរ៉េខាងជើងនៅលើភពព្រះចន្ទ»។

លើសពីនេះទៅទៀត លោក Hyon ក៏បានលើកឡើងពីគម្រោង ៥ឆ្នាំរបស់ខ្លួនដែលដឹកនាំដោយ លោក គីមជុងអ៊ុន ផ្តោតទៅលើការបាញ់បង្ហោះផ្កាយរណបដើម្បីស្រាវជ្រាវទំនាក់ទំនងឲ្យកាន់តែប្រសើរ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print