ចែករំលែក៖

ក្រោយការធ្វើរដ្ឋប្រហារមិនបានសម្រេច ហើយអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនោះបានរត់ទៅភៀសខ្លួនអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះក្រុមចារកម្មអាមេរិកទទួលរងការចោទប្រកាន់ពីទួរគីថា ជាអ្នកចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារនោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចរកម្មរុស្ស៊ីបានជួយដល់ប្រធានាធិបតីទួរគីទាន់ពេលវេលាគេចផុតពីការធ្វើរដ្ឋប្រហារនោះ។

ចំណុចទាំងនោះហើយបានធ្វើឲ្យទួរគីត្រូវងាកទៅចាប់ដៃរុស្ស៊ីវិញដើម្បីវាយប្រហារកម្ចាត់ក្រុមភេរវករទាំងនៅក្នុងប្រទេសទួរគី និងនៅក្នុងប្រទេសស៊ីរី អីរ៉ាក់។ កាលពីថ្ងៃទី១១ ខែសីហា ទួរគីបានអំពាវនាវរុស្ស៊ីឲ្យចូលរួមប្រតិបត្តិការរួមគ្នាជាមួយទួរគី ដើម្បីកំចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាមនៅស៊ីរី។ ទួរគី និងរុស្ស៊ីកំពុងចាប់ដៃផ្សះផ្សាគ្នាឡើងវិញ ក្រោយវិបត្តិបង្កឡើងដោយសារទួរគីបាញ់ទម្លាក់យន្តហោះរុស្ស៊ី កាលពីខែវិច្ឆិការ ឆ្នាំមុន។

រដ្ឋមន្ត្រីការបរទេសទួរគី លោក មេវលុត កាវូសូគ្លូ (Mevlut Cavusoglu) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ទួរគីបានសុំឲ្យរុស្ស៊ី ចូលរួមប្រតិបត្តិការរួមគ្នាជាមួយទួរគី ដើម្បីកំទេចក្រុមជីហាតរដ្ឋអ៊ិស្លាមនៅស៊ីរី។ គណៈប្រតិភូទួគី មកពីស្ថាប័នកងទ័ព ចារកិច្ច និងក្រសួងការបរទេស បានបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយបានពិភាក្សាជាមួយថ្នាក់ដឹកនាំរុស្ស៊ី ពីវិបត្តិសង្គ្រាមស៊ីរី។

ទួរគី និងរុស្ស៊ីមានទស្សនៈផ្សេងគ្នា ចំពោះវិបត្តិស៊ីរី។ រុស្ស៊ីគាំទ្រលោក អាសាដ តែទួរគីមិនចង់ឃើញលោក អាសាដ បន្តអំណាចនៅស៊ីរីទេ។ សម្រាប់ទួរគី រដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្សរាប់សែននាក់ មិនអាចដឹកនាំប្រទេសទេ។ តែទួរគីប្រាប់ថា ខ្លួនក៏មិនចង់បោះបង់ចោលកិច្ចពិភាក្សាវិបត្តិស៊ីរីជាមួយរុស្ស៊ីដែរ។

សប្តាហ៍នេះ ប្រធានាធិបតី អ៊ែរដូហ្កាន បានបំពេញទស្សនកិច្ចនៅក្រុងសាំង ភីតថឺស្បួ ដើម្បីស្តារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ ទំនាក់ទំនងទួរគីនិងរុស្ស៊ី បានធ្លាក់ដុនដាបចាប់ពីខែវិច្ឆិការ ឆ្នាំ២០១៥ ក្រោយពេលទាហ៊ានទួរគីបាញ់ទម្លាក់យន្តហោះមួយគ្រឿងរបស់រុស្ស៊ី។

យោងតាមរដ្ឋមន្ត្រីការបរទេសទួរគី ប្រតិបត្តិការធ្វើឡើងរួមគ្នារវាងទួរគីនិងរុស្ស៊ី ដើម្បីកំចាត់ក្រុមភេរវជនរដ្ឋអ៊ិស្លាម អាចជួយបញ្ចៀសមិនឲ្យមានហេតុការណ៍បែបយ៉ាងការបាញ់ទម្លាក់យន្តហោះរុស្ស៊ីកាលពីឆ្នាំមុននោះ មិនឲ្យបញ្ហាបែបនេះកើតឡើងបានទៀត។

ទាក់ទងស្ថានភាពនៅស៊ីរី រុស្ស៊ីបានប្រកាសព្យួរការទម្លាក់គ្រាប់បែកនៅជុំវិញក្រុងអាឡិប៣ម៉ោងក្នុងមួយថ្ងៃ ហើយ៣ម៉ោងនេះធ្វើឡើងនៅពេលព្រឹក។ ជនរងគ្រោះដោយគ្រាប់បែក គ្រាប់កាំភ្លើងនៅអាឡិប ពិបាកនឹងទទួលបានការព្យាបាលត្រឹមត្រូវ។ ថ្ងៃព្រហស្បតិ៍នេះ ក្រុមគ្រូពេទ្យនៅភាគខាងកើតក្រុងអាឡិប ដែលស្ថិតក្នុងតំបន់គ្រប់គ្រងរបស់ក្រុមឧទ្ទាមបានសរសេរលិខិតសុំជំនួយពីប្រធានាធិបតីអាមេរិក លោក អូបាម៉ា៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print