ភ្នំពេញ៖ រថយន្តម៉ាកមែកស៊ឺដេស មួយគ្រឿងអ្នកបេីកបរបេីកលឿនខ្វះការប្រុងប្រយ័ត្នអ៊កស៊ឺ នឹងអ្នកអូសរ៉ឺម៉កអេតចាយឆ្លងផ្លូវក៏បានជ្រុលចង្កូតទៅបុករះ ស្ថានីយ៍ប្រេងសាំងបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនឹងមានរងរបួសធ្ងន់ស្រាល៥នាក់ ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២នឹង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែ ធ្នូឆ្នាំ២០២៤នៅចំណុចការាស់សាំងយីហោ ប៊ុនលី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ២០១១ដែលស្ថិត នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនកេីតពេលកេីតហេតុគេឃើញ រថយន្តម៉ាកមែកស៊ឺដែសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA-8899 បេីកបរដោយបុរសវ័យចំណាស់ម្នាក់ នឹងអ្នករួមដំណើរមានគ្នា៤នាក់ទៀតរួមកូនស្រីតូចម្នាក់ក្នុងនោះរងរបួសធ្ងន់ស្រ្តី២នាក់ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនលុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែឃេីញអ្នកអូសរទេះអេតចាយអូសឆ្លងកាត់ពីមុខរថយន្ត ភ្លាមស្រាប់តែឃេីញរថយន្ដបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេងក៏ជ្រុលទៅបុករះរបងដែកដែលឃាំងជំវិញការាស់សាំងហេីយជ្រុលទៅបុកបង្គោល សសការាស់សាំងព្រមទាំងទូរសំរាប់ចាក់សាំង ខ្ទៀតប្រមាណជាច្រេីនម៉ែត្រ តែសំណាងល្អមិនអោយផ្ទុះឆាបឆេះ គ្រាន់តែរងការខូចខាត បង្គោលសសការាស់សាំងនឹងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរផ្នែកខាងមុខ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះស្រ្តី២នាក់ខាងដែលជិះក្នុងរថយន្ត ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្របង្អែកខណ្ឌសែនសុខ ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកម្ពុជាចិនព្រះកុសមៈ រីឯបុរសជាអ្នកបេីបរត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់យកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខភ្លាមៗហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែងនឹងស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕ ដោយ ៖សុខាសែនជ័យ