ភ្នំពេញ ៖ អ្នកស្រី ស៊ីន រ៉ូហ្សេត ចេញប្រតិកម្មក្រោយមេដឹកនាំបក្សភ្លើងទៀនថ្មី ដកនាងចេញពីបក្សមួយនេះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ។ លើFacebook ផ្លូវការ អ្នកស្រី ស៊ីន រ៉ូហ្សេត បានបង្ហោះយ៉ាងដូច្នេះថា ៖ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅ ប្រទេសឈប់គាំទ្រពួកនេះ បន្តទៀត ។
គណបក្សនេះ ពីដេីម ជាគណបក្សដែលល្អ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្ន បានបំផ្លាញស្មារតីដេីម បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្ស ដែលជាគណបក្ស សម រង្ស៊ី ពួកអស់នេះធ្វេីការដកសកម្មជ នណាដែលស្មោះត្រង់នឹងពលរដ្ឋ ដែលបម្រេីទុក្ខលំបាករបស់ពលរដ្ឋ ហេីយមិនចេះរណ បគេ បង្ខិត បង្ខំសកម្មជ នឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់ ។ ហេីយមូលហេតុនៃការដកខ្ញុំដោយបំពានលក្ខន្តិកៈនេះ គឺក្រោយពីខ្ញុំគាំទ្រគណបក្ស កម្លាំងជាតិ និងរកជំនួយជួយគណបក្ស កម្លាំងជាតិ ។
ការដកខ្ញុំនេះ គឺខុសពីលក្ខន្តិកៈគណបក្ស ដោយខ្ញុំជាគណៈកម្មាធិការនាយករបស់គណបក្សភ្លេីងទៀន នៅឡេីយ តែត្រូវបានពួកនេះធ្វេីខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ។ បេីលុបឈ្មោះខ្ញុំពីគណបក្សនោះ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស ជាពិសេសពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កេីត ឡេីងឡេីយ ដោយដកខ្ញុំម្តងហេីយពីលេខាធិការបក្សខេត្តដោយបំពាន ហេីយពេលនេះលុបឈ្មោះខ្ញុំម្តងទៀត ទាំងខ្ញុំនៅជាគណៈកម្មាធិការនាយក និយាយរួមពួកនេះបំពានច្បាប់លក្ខន្តិកៈគណបក្ស បំពានច្បាប់គណៈកម្មាធិការនាយក ។
សូមសារព័ត៌មានជ្រាបជាព័ត៌មាន ! ៕
ប្រភព ៖ Facebook Sin Roseth