ក្រសួងព័ត៌មានប្រកាសការចុះឈ្មោះចូលរួមយកព័ត៌មាន ក្នុងកម្មវិធីប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤)

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររយៈពេល ០៣ថ្ងៃនេះផងដែរក៏មានរៀបចំកម្មវិធីដូចជា៖

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ មីទ្ទិញអបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ ឈ្នះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
– ថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៤ រៀបចំពិព័រណ៍អំពីសមិទ្ធផលរាជរដ្ឋាភិបាលនានាអំពីដំណើរការ ស្វែងរកសន្តិភាព ការពារសន្តិភាព និងបន្តរក្សាសន្តិភាព, សិល្បៈទស្សនីយភាព ការប្រគុំតន្ត្រី និងអុជ កាំជ្រួចនាពេលរាត្រី។

ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអធិកអធម នូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដែលមានតម្លៃដ៏ធំធេងនេះជូនសាធារណជនជាតិ-អន្តរជាតិ ទុកជាការចងចាំ និងជាមរតក សម្រាប់មនុស្សជំនាន់ក្រោយសូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារ ព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ដែលមានបំណងចូលរួមផ្តិតយករូបភាព និងយកព័ត៌មានក្នុងព្រឹត្តិការណ៍ ដ៏មានសារសំខាន់នេះ ចុះឈ្មោះស្នើសុំបណ្ណសំគាល់ខ្លួនចូលរួមតាមរយៈមន្ត្រីសម្របសម្រួលដូចខាងក្រោម៖
១- លោក សំ វិបុល 096 999 94 79
២- លោក ប៊ូល វីរៈ 092 168 600
ចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ៕

...

ដោយ ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print