“ព្យុះមរណៈ” Chido បន្តសម្លាប់មនុស្ស 34 នាក់នៅក្នុងប្រទេសម៉ូសំប៊ិក បន្ទាប់ពីប្រទេសកោះរបស់បារាំង

ចែករំលែក៖

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ 34 នាក់បានស្លាប់ នៅក្នុងប្រទេសម៉ូសំប៊ិកដោយព្យុះស៊ីក្លូន Chido បន្ទាប់ពីព្យុះដ៏សាហាវនេះបានបោកបក់ពាសពេញកោះ Mayotte របស់ប្រទេសបារាំងប៉ុន្មានថ្ងៃមុននេះ។
វិទ្យាស្ថានជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយរបស់ប្រទេស Mozambique បាននិយាយថា មនុស្សជាង 300 នាក់ផ្សេងទៀតបានរងរបួសដោយព្យុះ Chido ខណៈដែលផ្ទះជិត 23,600 និងទូកនេសាទចំនួន 170 ត្រូវបានបំផ្លាញ។ ជាសរុបមនុស្សជាង 175,000 នាក់នៅក្នុងប្រទេសម៉ូសំប៊ិកត្រូវបានរងផលប៉ះពាល់ដោយព្យុះនេះ។
ព្យុះទីហ្វុង Chido បានបោកបក់មកលើខេត្ត Cabo Delgado កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស 28 នាក់ មុនពេលឆក់យកជីវិតមនុស្ស 6 នាក់ទៀតនៅក្នុងខេត្ត Nampula និង Niassa ។ ក្រុមជួយសង្គ្រោះនៅតែធ្វើការនៅតំបន់ដែលរងការខូចខាតយ៉ាងខ្លាំង។
ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលនៃដែនដីមហាសមុទ្រឥណ្ឌារបស់បារាំង Mayotte បានដាក់បម្រាមគោចរកាលពីថ្ងៃអង្គារ។ កន្លងមក ក្រុមមន្ត្រីបានប្រៀបធៀបឥទ្ធិពលនៃព្យុះទីហ្វុង Chido នៅលើកោះនេះទៅនឹងសង្រ្គាមនុយក្លេអ៊ែរ៕

...

រូបថត​: UNICEF

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print