CDC៖​ រំហូរគម្រោងវិនិយោគផ្ទាល់ពីចិន​ លើទឹកដីកម្ពុជា​ តែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យាគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិប៉េកាំង  តំណាងដោយលោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសកលវិទ្យាល័យប៉េកាំង ក្នុងគោលបំណងពង្រឹង និងពង្រីកការឈ្វេងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការ​ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ លោកបានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិនដែលបានឈានដល់កម្រិតខ្ពស់បំផុត ហើយភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ ជាក់ស្តែង រំហូរគម្រោងវិនិយោគផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំខាងមុខ។

បន្ថែមពីនេះ លោកអគ្គលេខាធិការ​ ក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។ មុននឹងបញ្ចប់ លោកបានបង្ហាញសុទិដ្ឋិនិយមថាវត្តមានរបស់សហគ្រាសចិននឹងបន្តបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខសំដៅចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រីកទីផ្សារឈានឆ្ពោះសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភ្លឺថ្លា និងចែងចាំង។

...

ជាការឆ្លើយតប លោកស្រីប្រធានបានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ និងក្រុមការងារដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសដ៏ប្រពៃនេះ។ លោកស្រីបានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិនដែលត្រូវបានថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេស។ ស្របគ្នានេះ លោកស្រីបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពល្អប្រសើរ និងទាក់ទាញខ្ពស់ ហើយលោកស្រីបានណែនាំឱ្យសហគ្រាសឆ្នើមដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើមុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print