ខេត្តព្រៃវែង៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បន្តចុះសម្រួលចរាចរណ៍ជារៀងរាល់ថ្ងៃ តាមបណ្ដាសាលារៀន និងចំណុចដងផ្លូវសំខាន់ៗក្នុងខេត្តព្រៃវែង ជូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជាពិសេសសិស្សានុសិស្សងាយស្រួលឆ្លងផ្លូវចូល និងចេញពីសាលារៀន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរតាមដងផ្លូវនានាក្នុងខេត្តព្រៃវែង សូមបើកបរដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសសូមមេត្តាបន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្ន នៅចំណុចមុខសាលារៀន និងទីប្រជុំជននានា ៕
...
ដោយ ៖ សិលា