ភ្នំពេញ៖ ក្មេងប្រុសពីរនាក់ បានលង់ ទឹកស្រះស្លាប់ បាត់ បង់ ជីវិត ចំណែក ម្នាក់ ទៀត ហែល មក ខាង លើ រួច ខ្លួន ពី គ្រោះថ្នាក់ ខណៈ ពួកគេ នាំ គ្នា អុំ ទូក លេង ក្នុង ស្រះស្រាប់ តែ ទូកលិច ។
ហេតុការណ៍នេះបង្កឲ្យមាន ការ ភ្ញាក់ផ្អើលកាលពីម៉ោង៦នឹង ៥៥នាទី យប់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤ ចំណុចក្នុងវត្តត្រពាំងឈូក ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរង គ្រោះ ទី ១ឈ្មោះ កែវ សីហា ភេទ ប្រុស អាយុ ១៤ឆ្នាំ បច្ចុប្បន្ន រស់ នៅ ផ្ទះ ជួល ភូមិ ត្រពាំង ពោធិ សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ មាន ស្រុក កំណើត នៅ ភូមិ បុរី កម្មករ សង្កាត់ ជេីង ឯក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។
ក្មេង រង គ្រោះ ទី ២ឈ្មោះទីនី រតនា ហៅ ក្រៅ ណុយ ភេទ ប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្ន រស់ នៅ ផ្ទះ ជួល ភូមិ ត្រពាំង ពោធិ សង្កាត់ ចោមចៅ ៣ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ដូច គ្នា មាន ស្រុក កំណើត នៅ ខេត្ត កំពង់ ធំ ។
បើយោងតាមការបញ្ជាក់ពីក្មេងប្រុសម្នាក់ដែលនៅរស់បានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង២រសៀល ថ្ងៃទី១៧ខែឆ្នាំដដែល ដោយពួកគេបានបបួលគ្នាមកលេងទឹកស្រះនៅក្នុងវត្តត្រពាំងឈូកជាកន្លែងកើតហេតុខាងលើ បន្ទាប់ មកពួកគេបាននាំគ្នាយកទូកជ័រជិះអុំលេង ទៅ កណ្តាលស្រះនៅពេលនោះដែរ ស្រាប់តែទូកបានលេចបណ្តាលឲ្យក្មេងប្រុសរងគ្រោះឈ្មោះទីនី រតនា ហៅ ក្រៅ ណុយ មិន ចេះ ហែល ទឹក ក៏ លង់ មុនគេ ភ្លាមៗ នោះ ក្មេង រង គ្រោះ ឈ្មោះ កែវ សីហា បាន ហែល ទៅ ជួយទេីប បណ្ដាល ឲ្យ លង់ ទាំង ពីរ នាក់ លេច បាត់ ស្រមោល ចំណែកឯក្មេងប្រុសដែលនៅរស់បានហែលឡេីង មក ខាង លើ រួច ផុត បន្ទាប់ មក ក៏ រត់ទៅប្រាប់នាក់ភូមិឲ្យដឹង ទេីប បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ នាំគ្នាចុះមកពិនិត្យជុំវិញទីតាំងកើតហេតុដោយ សារ ទឹក ជ្រៅ ពេក មិន អាច នាំ គ្នា ចុះ មុច រាវ រក កេីត ក៏ ទាក់ ទង ទៅ ខាង ផ្នែក ជំនាញ ៩១១កង ពល តូច ឆាត្រយោង អោយ ជួយ អន្តរាគមន៍ មុច រាវ រក ។
បន្ទាប់ពីកេីត ហេតុកងកម្លាំង ផ្នែក ជំនាញ ៩១១ចុះ មក ដល់មុច រាវ រក ដោយ ប្រើ រយៈ ពេល ត្រឹម តែ ២០នាទី ក៏ រក ឃើញ សព ក្មេង រង គ្រោះ ទាំង ពីរ នាក់ ស្រង់ មក ខាង លើ ភ្លាមៗ រួច ហើយ ប្រគល់ ឲ្យ ទៅ ខាង ផ្នែក ជំនាញ ចក្ខុ កោសល្យ វិច័យ ពិនិត្យ ហើយ ប្រគល់ ឲ្យ ទៅ សាច់ ញាតិ ក្រុម គ្រួសារ ចាត់ចែង យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី រៀង ខ្លួន ៕
ដោយ៖ ជ្រោយពេជ្រ