ឥណ្ឌា៖ កប៉ាល់កងទ័ពជើងទឹក បុកជាមួយសាឡាងដឹកអ្នកដំណើរ មនុស្ស១៣នាក់បានស្លាប់

ចែករំលែក៖

នៅរសៀលថ្ងៃទី១៨ ខែធ្នូ (ម៉ោងក្នុងតំបន់) កប៉ាល់ល្បឿនលឿនរបស់កងទ័ពជើងទឹកឥណ្ឌា ដែលកំពុងធ្វើតេស្តម៉ាស៊ីនបានបាត់បង់ការគ្រប់គ្រង និងបានបុកជាមួយសាឡាងដឹកអ្នកដំណើរ នៅឯឆ្នេរសមុទ្រ Mumbai រដ្ឋ Maharashtra ។ គ្រោះថ្នាក់នេះបានសម្លាប់មនុស្ស១៣នាក់។
នៅពេលមានហេតុការប៉ះទង្គិចគ្នា មានមនុស្សចំនួន ១១០ នាក់នៅលើសាឡាង និងមនុស្ស ៥ នាក់នៅលើកប៉ាល់កងទ័ពជើងទឹក។ ឧបទ្ទវហេតុនេះបានឆក់យកជីវិតអ្នកដំណើរ 10 នាក់នៅលើសាឡាងនិង 3 នាក់នៅលើនាវាកងទ័ពជើងទឹក។ ជនរងគ្រោះដែលនៅសល់ទាំងអស់ត្រូវបានជួយសង្គ្រោះ។
កងទ័ពជើងទឹកឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “នៅម៉ោងប្រហែល 4:00 រសៀល កប៉ាល់កងទ័ពជើងទឹកដែលកំពុងធ្វើតេស្តម៉ាស៊ីនបានបាត់បង់ការគ្រប់គ្រង ហើយបានបុកជាមួយនឹងសាឡាងដឹកអ្នកដំណើរ Neel Kamal ដែលធ្វើដំណើរពី Gateway of India ទៅកាន់កោះ Elephanta ។ ឧប្បត្តិហេតុនេះបានកើតឡើងនៅ Karanja, Mumbai ។
មន្ត្រីការពារជាតិបាននិយាយថា ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ កងនាវាចរឥណ្ឌា និងឆ្មាំសមុទ្របានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។ នាវាកងទ័ពជើងទឹក ១១ គ្រឿង នាវា ៣ គ្រឿង និងទូក ១ គ្រឿងពីឆ្មាំសមុទ្រ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។
ប្រធានាធិបតីឥណ្ឌាលោក Droupadi Murmu និងរដ្ឋមន្ត្រីការពារជាតិ Rajnath Singh បានសម្តែងការសោកសៅចំពោះការបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុខាងលើ។
អភិបាលរដ្ឋ Maharashtra – លោក Devendra Fadnavis – បានប្រកាសថាគាត់នឹងដកប្រហែល 5,900 ដុល្លារពីមូលនិធិសង្គ្រោះរបស់នាយករដ្ឋមន្រ្តីដើម្បីផ្គត់ផ្គង់គ្រួសារនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ៕

...

រូបថត​: nhandan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print