ខ្មែរយើងក្រៅតែពីគុណមាតាបិតា យើងអោយតម្លៃទៅលើគុណរាមច្បងមួយទៀត

ចែករំលែក៖

ភ្នំពេញ ៖ ខ្មែរយើងក្រៅតែពីគុណមាតាបិតា យើងអោយតម្លៃទៅលើគុណរាមច្បងមួយទៀត សូម្បីតែក្នុងពិធីអាពាហ៍ពិពាហ៍ក៏មានផ្កាស្លាតំណាងអោយគុណរាមច្បងដែរ។ ព្រោះអ្វី? ប្រសិនបើក្នុងគ្រួសារដែលមិនមានឪពុកម្តាយ រាមច្បងសឹងតែដើរតួជំនួសជាឪពុកម្តាយទី២ទៅហើយ! ប៉ុន្តែប្រសិនបើទោះបីជាមានឪពុកម្តាយក៏ដោយ ក៏រាមច្បងនៅតែដើរតួសំខាន់ដែរ!

– ជាអ្នកបង្កើតបរិយាកាសរីករាយជាមួយប្អូន នាំប្អូនលេង លួងលោមប្អូនជាដើម

– ជាអ្នកមានអធ្យាស្រ័យជាមួយប្អូន មិនប្រកាន់ទោសពៃរ៍ពេលប្អូនធ្វើអ្វីមួយខុសមកលើខ្លួន

– ជាអ្នកអប់រំណែនាំប្អូនអោយដើរផ្លូវត្រូវ ដើរតួជាគ្រូអប់រំទូន្មានប្អូនពេលធ្វើអ្វីមួយខុស

– ជាមិត្តភក្តិជិតស្និទ្ធស្តាប់រឿងពិបាកចិត្តរបស់ប្អូន និងកំដរប្អូនឆ្លងកាត់រឿងជីវិតគ្រប់យ៉ាង

– ជាអ្នកដែលស្រលាញ់បារម្ភប្អូនបន្ទាប់ពីឪពុកម្តាយ! ៕

...

ដោយ ៖ យុវជន ធិបតី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print