ក្រុម Real Madrid បានយកឈ្នះលើក្រុមម៉ិកស៊ិក Pachuca ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Fifa Intercontinental Cup នៅប្រទេសកាតាកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ធ្នូនេះ។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយរបស់ Kylian Mbappe នៅកីឡដ្ឋាន Lusail ដែលជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពី២ឆ្នាំមុន បានធ្វើឱ្យក្រុម Real Madrid ធ្វើដំណើរឆ្ពោះទៅមុខមុនពេល Rodrygo និង Vinicius Jr រកបានម្នាក់១គ្រាប់នៅតង់ទី២ នាទីទី៥៣ និងនាទីទី៨៤ ដោយបាល់ប៉េណាល់ទី។
Mbappe បានជួយឲ្យ Real Madrid នាំមុខនៅចុងតង់ទីមួយ ដោយបានតែតបាល់ពីចម្ងាយ បន្ទាប់ពី Vinicius បានបញ្ជូនបាល់ពីការដណ្តើមបានពី Carlos Moreno របស់ Pachuca។
Rodrygo បានស៊ុតបាល់បញ្ចូលទីនាំមុខគ្រាប់ទី២ឲ្យ Real Madrid ក្នុងរយៈពេល៧នាទីនៅក្នុងតង់ទីពីរជាមួយនឹងការស៊ុតបាល់យ៉ាងល្អចេញពីគែមក្នុងប្រអប់របស់ខ្សែប្រយុទ្ធរូបនេះ។
គ្រាប់បាល់ទី៣កើតឡើងបន្ទាប់ពីការពិនិត្យមើលនៅលើលានប្រកួត ដោយអាជ្ញាកណ្តាលលោក Jesus Valenzuela បានសម្រេចថា Jude Bellingham មិនបានរំខានដល់ការលេងក្នុងពេលឈរក្នុងទីតាំង offside នោះទេ។
ប្រធានក្រុម Pachuca កីឡាករ Salomon Rondon ក៏មានឱកាសមួយដែរ ដោយបានស៊ុតបាល់ហ្វ្រីឃីតពីចម្ងាយ ប៉ុន្តែត្រូវបាន Thibaut Courtois ដើម្បីជួយសង្រ្គោះមុនពេលដែលអតីតខ្សែប្រយុទ្ធ West Brom និង Everton វ័យ៣៥ឆ្នាំរូបនេះបានតែតបាល់មួយគ្រាប់ទៀត តែហោះកាត់របារទី។
មួយថ្ងៃបន្ទាប់ពីការជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំក្នុងកម្មវិធី FIFA Best Awards ខ្សែប្រយុទ្ធ Vinicius បានបន្ថែមមួយគ្រាប់ទី៣ពីការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពី Lucas Vazquez ត្រូវបានរំខានដោយកីឡាករ Oussama Idrissi នៅនាទីទី៨៤។
ការប្តូរឈ្មោះជាលើកដំបូងនៃពានរង្វាន់ Intercontinental Cup ដែលជាការជំនួសការប្រកួត FIFA Club World Cup ដែលនឹងប្រព្រឹត្តទៅនៅរដូវក្តៅក្រោយ ពាក់ព័ន្ធនឹងអ្នកឈ្នះនៃការប្រកួតប្រចាំទ្វីបចំនួន៥ដែលចូលរួមក្នុងការប្រកួតជម្រុះជាប់គ្នា។
ក្លិប Pachuca ដែលជាម្ចាស់ជើងឯក Concacaf Champions Cup បានយកឈ្នះម្ចាស់ជើងឯក Caf Champions League ក្លិប Al-Ahly នៃប្រទេសអេហ្ស៊ីប ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ខណៈ Real Madrid ម្ចាស់ជើងឯក UEFA Champions League មិនបានចូលរួមក្នុងវគ្គមុនៗទេ៕ (រូបភាព ៖ BBC)