ក្រសួងមហាផ្ទៃ ចេញប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១៣ នៃខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង១៣ នៃខេត្តកណ្ដាល រួមមាន៖ រដ្ឋបាលក្រុងតាខ្មៅ, រដ្ឋបាលក្រុងសំពៅពូន, រដ្ឋបាលក្រុងអរិយក្សត្រ, រដ្ឋបាលស្រុកខ្សាចកណ្ដាល, រដ្ឋបាលស្រុកមុខកំពូល, រដ្ឋបាលស្រុកកៀនស្វាយ, រដ្ឋបាលស្រុកល្វាឯម, រដ្ឋបាលស្រុកអង្គស្នួល, រដ្ឋបាលស្រុកពញ្ញាឮ, រដ្ឋបាលស្រុកកណ្ដាលស្ទឹង, រដ្ឋបាលស្រុកស្អាង, រដ្ឋបាលស្រុកកោះធំ និងរដ្ឋបាលស្រុកលើកដែក

ជាលទ្ធផល នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសិក្សាស្រាវជ្រាវជាមួយរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ដើម្បីរៀបចំសេចក្ដីព្រាងប្រកាសស្ដីពី ការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុក ខណ្ឌ ដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

គិតមកដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកចំនួន ១២ខេត្ត សរុប ៩៤ ក្រុង ស្រុក រួមមាន៖ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តកណ្ដាល។

និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកណ្ដាលត្រូវប្រើប្រាស់ ដូចខាងក្រោម៖
– ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និង
ឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក
– ប្រើប្រាស់ក្នុងពិធីនានា ឯកសណ្ឋាន និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print