រថយន្តសណ្តោងកន្ទុយដឹកទូរកុងតឺន័របើកលឿនបួងចង្កូតត្រង់រង្វង់មូលក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងកន្ទុយដឹកទូរកុងតឺន័រ១គ្រឿងបើកលឿនដល់ចំណុចរង្វង់មូលមិនបន្ថយល្បឿនបួងចង្កូតខ្លាំងបណ្តាលឲ្យក្រឡាប់ផ្ងារជើងសំណាងល្អអ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វាររងរបួសស្រាលហេីយគេចខ្លួនបាត់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀលថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០២៤ស្ថិតតាមបណ្តោយផ្លូវមហាវិថីស៊ីជីពីងត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាស ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មនសមនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងកន្ទុយកុងតឺន័រ១គ្រឿងពណ៍សរពាក់ស្លាកលេខភ្នំពេញ3D-8501ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីស៊ីជីពីងក្នុងទិសដៅពីត្បូងទៅជើង។លុះពេលទៅដល់ចំណុចកើតហេតុដោយសារដឹកធ្ងន់ពេកហើយអ្នកបើបរលឿនពេកយកឡាគួរខ្លាំងពេកក៏បណ្តាលឲ្យក្រឡាប់ទៅខាងស្តាំដៃផ្ងើរជើង។សំណាងល្អអ្នកបើកបរលូនចេញតាមបង្អួចកញ្ចក់ទ្វារងរបួសស្រាលគេចខ្លួនបាត់។

...

ប្រភពបន្តបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័ចរាចរណ៍ជើងគោករាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print