លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការដល់សមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបករណីក្មេងទំនេីង និងគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដាក់វិធានការទៅដល់ ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តរួមគ្នាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បន្តរឹតបន្តឹងបង្ក្រាបករណីក្មេងទំនេីង ដែលបង្កនូវអសន្តិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសការចរាចរជួញដូរ និងប្រើប្រាស់ច្បាប់នូវសារធាតុញៀន។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល បានដាក់បទបញ្ជានៅក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត ដែលមានការចូលរួមពីមេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។
ដើម្បីឆ្លើយតប នូវអនុវត្តឱ្យគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តម អភិបាល ខេត្ត ណែនាំដល់គ្រប់សម្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាការបង្ក្រាបដោយមិនបន្ធូរដៃ ឡេីយរាល់បទល្មេីសដែលកេីតមាននៅមូលដ្ឋាន។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដល់គ្រប់អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នា ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅដែលអនុវត្តកន្លងមក។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណទៅដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបង្ក្រាបបទល្មើសផ្សេងៗជាពិសេសករណីក្មេងទំនើងដែលដែលបង្កនូវអសន្តិសុខក្នុងមូលដ្ឋាន ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ អនុវត្តទៅតាមនីតិវិធី។ ករណីគ្រឿងញៀនក៏ជាបញ្ហាដែលយេីងត្រូវរួមដៃគ្នាក្នុងការសហការបង្ក្រាបបានតែ ក៏បានស្វែងរកមេខ្លោងដែលនៅពីក្រោយនេះករណីជួញដូរគ្រឿងញៀន ដោយមិនត្រូវមានការលើកលែងបើទោះបីជាមានបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print