ស្វែងយល់ អំពី ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់

ចែករំលែក៖

ភ្នំពេញ ៖ ការវះកាត់តសរសៃខ្វែងខាងមុខនៃជង្គង់ (Ligamentoplasty of ACL) ដោយឧបករណ៍ឆ្លុះសន្លាក់ (Arthroscopy)

១. អ្វីទៅជាសរសៃ ACL ??
វាជាសរសៃធំមួយដែលជួយទប់សន្លាក់ជង្គង់អោយមានលំនឹងដេីម្បីបំលាស់ទី លោត ដេីរ និង រត់ ។

២. មូលហេតុអ្វីខ្លះដែលបណ្តាលអោយដាច់សរសៃ ACL ?
ដោយសារ
– ការដួលក្រឡាច់ជង្គង់កំឡុងពេលរត់ លោត រឺលេងកីឡា
– ចលនារមួលជង្គង់កំឡុងពេលរត់
– គ្រោះថ្នាក់ចរាចរណ៍ប៉ះទៅលេីជង្គង់

៣. រោគសញ្ញានៃការដាច់សរសៃជង្គង់ ACL មានអ្វីខ្លះ ??
– មានលឺសំលេងក្នុងជង្គង់នៅពេលដួល
– ចាប់ផ្តេីមឈឺជង្គង់ខ្លាំង ហេីម
– មិនអាចបត់លាជង្គង់បាន
– មានអារម្មណ៍ថាជង្គង់គ្មានលំនឹងពេលដេីរ ដេីរមិនស្រួល រកតែដួល។
– រឺដេីរមិនរួច

ប្រសិនបេីលោកអ្នកមានរោគសញ្ញាដូចខាងលេី
សូមប្រញាប់មកជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតដេីម្បីធ្វេីរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និង ធ្វេីការព្យាបាលអោយបានត្រឹមត្រូវទាន់ពេលវេលា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print