អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ចាប់ពី ពាក់កណ្តាល ខែធ្នូមក ចិននិងអាមេរិក មានការប្រាស្រ័យ ទាក់ទងក្នុង ស្រទាប់ជាន់ ថ្នាក់ជាច្រើន ។ ឥស្សរជន វិភាគបាន លើកឡើងថា ក្នុង ដំណាក់កាល អន្តរកាល ផ្លាស់ប្តូរ អាណត្តិនៃ រដ្ឋាភិបាល អាមេរិក ចិននិងអាមេរិក អាចជំរុញ កិច្ចសន្ទនានិង កិច្ចសហប្រតិបត្តិការ ជាលំដាប់ វាគឺជាសញ្ញា ដ៏វិជ្ជមានមួយ ។
គេហទំព័រ «CCFR China state-controlled media » ប្រវត្តិសាស្ត្រជា កញ្ចក់មួយ ។ បទពិសោធន៍ នៃខួបទី៤៥នៃ ការបង្កើត ទំនាក់ទំនង ផ្លូវទូត រវាងចិននិង អាមេរិកបាន បញ្ជាក់ម្តងហើយ ម្តងទៀតថា បើ មាន ទំនាក់ទំនងល្អនឹង អាច ផ្តល់ ផលប្រយោជន៍ ដល់គ្នា ទៅវិញទៅមក ហើយ ការបដិបក្ខគ្នា នឹង មាន ផលប៉ះពាល់ ទាំង សងខាង ។ នៅខែ វិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានជួប សន្ទនាជាមួយ លោក Joe Biden ប្រធានាធិបតី អាមេរិកនិងផ្ញើ សារលិខិត អបអរសាទរ ចំពោះលោកត្រាំ ដែលជាប់ ឆ្នោតជា ប្រធានាធិបតី អាមេរិក ដែល បានចង្អុល បង្ហាញ ទិសដៅចំពោះ ការអភិវឌ្ឍ ទំនាក់ទំនង រវាងចិននិង អាមេរិកនៅ ដំណាក់កាល ដ៏សំខាន់ ។
គេហទំព័រ «CCFR China state-controlled media » លោកប្រធានរដ្ឋចិន Xi Jinping បាន បូកសរុប បទពិសោធន៍ និង ការផុសគំនិត ៧ចំណុច អំពី ការអភិវឌ្ឍ ទំនាក់ទំនង រវាងចិន និង អាមេរិក ក្នុងរយៈពេល បួនឆ្នាំ កន្លងទៅនេះ ក្នុងនោះ ចំណុច មួយគឺ ចិននិង អាមេរិកគួរ “រៀបចំធ្វើ កិច្ចសន្ទនានិង កិច្ចសហប្រតិបត្តិការ កាន់តែច្រើន” ។ នេះបាន បង្ហាញពី ការ យល់ដឹង ដ៏ ស៊ីជម្រៅ ចំពោះ ផលប្រយោជន៍ រួមរវាងចិន និងអាមេរិក ហើយក៏ជា ការ រំពឹងទុក ដ៏ម៉ឺងម៉ាត់ ចំពោះ ចិននិងអាមេរិក ដែល រួមគ្នារ៉ាប់រង ទំនួលខុសត្រូវ របស់ ប្រទេសធំ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា អង្គភាពសេដ្ឋកិច្ច ធំទាំងពីរ លើពិភពលោក ផលប្រយោជន៍រួមនៃ ប្រទេសទាំង ពីរ ចិននិងអាមេរិក ក្នុងស្ថានការណ៍ នាពេលបច្ចុប្បន្ននេះ មិនមែន ត្រូវ កាត់បន្ថយ នោះទេ តែគឺ កាន់តែ ច្រើន ឡើងៗ ។ ប៉ុន្មានឆ្នាំ កន្លងទៅនេះ ក្រោម ការណែនាំនៃ ប្រមុខរដ្ឋនៃ ប្រទេសទាំង ពីរ ចិននិងអាមេរិក បានស្តារ ឡើងវិញ និងបង្កើតថ្មី នូវយន្តការ ផ្លាស់ប្តូរចំនួន ជាង២០ ដែល ទទួលបាន សមិទ្ធផល ជាវិជ្ជមាន ក្នុងវិស័យ ការទូត សន្តិសុខ សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ប្រឆាំងនឹង គ្រឿងញៀន កសិកម្មនិង វប្បធម៌ មនុស្សជាតិ ជាដើម ។ ត្រឹមតែ មួយឆ្នាំ ប៉ុណ្ណោះ ភាគីទាំងពីរ ក៏បាន រៀបចំធ្វើ ការ ប្រាស្រ័យ ទាក់ទងជា យុទ្ធសាស្ត្រ ពីរជុំនិង កិច្ចប្រជុំ នៃ ក្រុមការងារ ហិរញ្ញវត្ថុនិង សេដ្ឋកិច្ចចំនួន ៥លើក ហើយ រួមគ្នាចុះ ហត្ថលេខាលើ សេចក្តីសម្រេច ចិត្តស្តីពី ភាពវៃឆ្លាត សិប្បនិម្មិត រៀងៗខ្លួន ក្នុងមហាសន្និបាត នៃអង្គការ សហប្រជាជាតិ ដែរ ដែល ទទួល ការស្វាគមន៍ពី មជ្ឈដ្ឋាននានា រវាងចិននិង អាមេរិក ។ នេះបានបង្ហាញយ៉ាង ពេញលេញថា ឱ្យតែ ចិននិងអាមេរិក មានបំណង ធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នោះ ក៏នឹង ផ្តោត សំខាន់លើ ផលប្រយោជន៍ រួមឱ្យកាន់តែល្អ និងដោះស្រាយ កង្វល់រៀងៗខ្លួន ឱ្យបាន សមរម្យ ដើម្បី រួមចំណែក ដល់ ការបង្កើន ទំនុកចិត្តខាង នយោបាយ រវាងប្រទេស ទាំងពីរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា ទំនាក់ទំនង ទ្វេភាគីដ៏ សំខាន់បំផុត មួយលើ ពិភពលោក កិច្ចសហប្រតិបត្តិការរវាងចិននិង អាមេរិកមាន សារសំខាន់ ដ៏លេចធ្លោចំពោះ ពិភពលោក ។ ចិននិង អាមេរិកគួរ រ៉ាប់រង ទំនួលខុសត្រូវក្នុង ការគាំពារសន្តិភាព និងការអភិវឌ្ឍ ទូទាំងពិភពលោក នេះក៏ សមស្របនឹង ការរំពឹងទុក របស់ ពិភពលោក ផងដែរ ។
ពេលចូលរួម កិច្ចជំនួប ក្រុងលីម៉ារវាង ប្រមុខរដ្ឋចិន និងអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បាន អធិប្បាយយ៉ាង ច្បាស់លាស់អំពី គោលការណ៍ គំនិតផ្តួចផ្តើម និងការយក ចិត្តទុកដាក់របស់ ភាគីចិនក្នុង ការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងអាមេរិក ដោយ គូសបញ្ជាក់ថា ភាគីចិនប្រកាន់ខ្ជាប់ “ការមិនកែ ប្រែចំនួនបួន” ព្រមពេលជា មួយគ្នានេះ បាន កំណត់ ខ្សែបន្ទាត់ ក្រហមបួន គឺបញ្ហាតំបន់ តៃវ៉ាន់ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មាគ៌ា អភិវឌ្ឍន៍និង ប្រព័ន្ធរបប និង សិទ្ធិអភិវឌ្ឍន៍ ។ ភាគីអាមេរិកគួរ យោគយល់ ដោយគ្រប់ ជ្រុងជ្រោយនិង ត្រឹមត្រូវចំពោះ គោលជំហរ របស់ភាគីចិន ដើម្បី ដើរស្រប តាមទិសដៅ ជាមួយភាគីចិន ។
គេហទំព័រ «CCFR China state-controlled media » បើមើលពី ការពិត ជាក់ស្តែង ការប្រកួតប្រជែង មិនមែនជា ខ្លឹមសារ ទាំងអស់នៃ ទំនាក់ទំនង រវាងចិននិង អាមេរិកទេ ត្រូវយក ចិត្តទុកដាក់ ដល់ ទាំង ការប្រកួតប្រជែង និង កិច្ចសហប្រតិបត្តិការ ហើយការពិត នៃកិច្ចសហប្រតិបត្តិការ រវាងចិននិង អាមេរិកគឺផ្តល់ ផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមកនិង ឈ្នះ-ឈ្នះ ។ ភាគីអាមេរិក មិនត្រូវរំពឹងទុក ស្វែងរក កិច្ចសហប្រតិបត្តិការ ជាមួយ ប្រទេសចិន លើវិស័យ មានតម្រូវការ ខណៈពេល បន្តបង្កើន ការទប់ស្កាត់ ឡោមព័ទ្ធនិង គាបសង្កត់ ទៅលើ ប្រទេសចិន ដើម្បី បំផ្លាញ ផលប្រយោជន៍ របស់ចិន ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ ពិភពលោក បានមានគំនិត ឯកភាពរួម ហើយថា ការអភិវឌ្ឍ ដោយនឹងនរនៃ ទំនាក់ទំនង រវាងចិននិង អាមេរិកគឺពាក់ព័ន្ធ ដល់ វាសនារបស់ ប្រជាជននៃ ប្រទេសទាំងពីរ ផង ហើយក៏ ពាក់ព័ន្ធ ដល់វាសនា និង អនាគតរបស់ មនុស្សជាតិ ផងដែរ ។ ពិភពលោក កាន់តែរំពឹងថា ចិននិងអាមេរិក អាចបន្តរក្សា កិច្ចសន្ទនានិង ការប្រាស្រ័យ ទាក់ទង ទទួល ខុសត្រូវ ជាប្រទេសធំ រួមគ្នាធ្វើ កិច្ចការ កាន់តែ ធំនិង កាន់តែ ល្អឱ្យបាន ច្រើន ដើម្បីបំពេញ បន្ថែមភាពប្រាកដ ប្រជាកាន់តែច្រើន ដល់ពិភពលោក ដែលមិន ប្រាកដប្រជា ៕