អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងនៅម៉ាកែវថា ការអនុវត្ត«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»បានឈានចូលដំណក់កាលថ្មី។ការដែលសម្រចឱ្យបាននូវការអភិវឌ្ឍហុងកុងនិងម៉ាកែវកាន់តែល្អដើម្បីរួមចំណែកកាន់តែធំក្នុងការកសាងប្រទេសខ្លាំងក្លានិងស្តារប្រជាជាតិឱ្យមានភាពរុងរឿងដ៏មហិមាឡើងវិញគឺជាបេសកកម្មសំខាន់ថ្មី។
គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា រដ្ឋបាលអាណត្តិថ្មីនៃតំបន់រដ្ឋបាលពិសេសម៉ាកែវត្រូវរួមសាមគ្គីនិងដឹកនាំគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីធ្វើដើរតួនាទកាន់តែល្អនូវឧត្តមភាពនៃរបប«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ត្រួសត្រាយសភាពការណ៍ថ្មីនៃអភិវឌ្ឍដោយ
មានគុណភាពខ្ពស់នូវបុព្វហេតុ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។ហេតុដូច្នេះ លោកបានលើកឡើងក្តីសង្ឃឹម៤ចំណុចគឺទី១ខិតខំប្រឹងប្រែងជំរុញឱ្យសេដ្ឋកិច្ចអភិវឌ្ឍដោយ
ពិពិធកម្មក្នុងកម្រិតសមរម្យ ទី២គឺខិតខំប្រឹងប្រែងលើកកម្ពស់នូវប្រសិទ្ធភាពនៃអភិបាលកិច្ចតំបន់រដ្ឋបាលពិសេសម៉ាកែវ ទី៣គឺត្រូវកសាងវេទិកាបើកចំហកាន់តែទូលំទូលាយចំពោះខាងក្រៅនិងទី៤គឺត្រូវខិតខំប្រឹងប្រែងដើម្បីគាំពារសង្គមមានសុខុមាលភាពនិងស្ថិរភាព៕
ដោយ ៖ សិលា