ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ បានចុះស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជួញដូររក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រកឃើញអាវុធកែឆ្នៃមួយដេីមបន្ថែម កាលពីថ្ងៃទី១៩ ខែធ្នូ ២០២៤ម្សិលមិញនេះ ក្រោយទទួលបានព័ត៌មាន ពីមហាជនល្អ នៅចំណុចផ្លូវលំ ភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆន ឆៃយ៉ា ហៅឡោះ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃ្លោកឃុំព្រះខែ ស្រុកបសេដ្ឋ ត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យ ជាគ្រឿងញៀន ០៨ កញ្ចប់តូច ទូរស័ព្ទដៃ ០១គ្រឿង កាំបិតផ្កាក់០១ដើម និង ជំពាម០១។
ដោយបានការអនុញ្ញាត និងគោលការណ៍ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ច បន្ដឃាត់បក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ុង ម៉ៅ ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងត្រោក ឃុំកក់ ស្រុកបសេដ្ឋ ឆែកឆេររកឃើញវត្ថុតាងរួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀចំនួន ០៩កញ្ចប់(មធ្យម០២កញ្ចប់ តូច០៧កញ្ចប់) , កាំភ្លើងកែឆ្នៃ០១ដើម នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
វត្ថុតាងដែលដកហូត សារធាតុញៀនចំនួន១៧កញ្ចប់(មធ្យម០២កញ្ចប់ តូច១៥កញ្ចប់) កាំបិត០១ដើម កាំភ្លើងកែច្នៃ០១ដើម ជំពាមកៅស៊ូ០១ ទូរស័ព្ទដៃ០១គ្រឿង នឹងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕