លោក Wang Yi ជួបពិភាក្សារការងារជាមួយលោក Djuric រដ្ឋមន្ត្រីការបទេសស៊ែប៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ២០ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សារការងារជាមួយលោក Djuric រដ្ឋមន្ត្រីការបទេសស៊ែប៊ីនៅក្រុង Tianjin ប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា កាលពីខែឧសភាឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស៊ែប៊ីដោយជោគជ័យ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តបង្កើតសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី ដើម្បីចាប់ផ្តើមទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី។ សូមស្វាគមន៍ស៊ែប៊ីចូលរួមការអភិវឌ្ឍល្បឿនលឿនរបស់ប្រទេសចិន ពួតដៃគ្នាសម្រេចទំនើបកម្មរៀងៗខ្លួន។ ភាគីចិនគាំទ្រដល់ស៊ែប៊ីក្នុងការអភិវឌ្ឍរីកចម្រើន។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Djuric បានថ្លែងថា ភាគីស៊ែប៊ីនឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយប្រទេសចិនតែមួយ គាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗទាំងអស់ដែលលើកឡើងដោយភាគីចិន ក៏ដូចជាគាំទ្រដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print